លោក សន ភឿន នាយប៉ុស្តិ៍នគរបាល ដែលទើបតែបានឡើងកាន់តំណែងថ្មី ខឹងអ្នកសារព័ត៌មានខលរាយការណ៍ អំពីទីតាំងល្បែងស៊ីសង ដែលមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
លោក សន ភឿន នាយប៉ុស្តិ៍នគរបាល ដែលទើបតែបានឡើងកាន់តំណែងថ្មី ខឹងអ្នកសារព័ត៌មានខលរាយការណ៍ អំពីទីតាំងល្បែងស៊ីសង ដែលមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
ភ្នំពេញ៖ លោក សន ភឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ១ ដែលទើបតែឡើងកាន់តំណែងថ្មី បានបញ្ចេញអាកប្បកិរិយាខឹង រើសអើង ចំពោះអ្នកសារព័ត៌មាន ដែលបានខលរាយការណ៍ អំពីទីតាំងបទល្មើសល្បែងស៊ីសងខុសច្បាប់ ដែលមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ខណៈអ្នកសារព័ត៌មាន គ្រាន់តែជាអ្នកនាំសារ ។ (ឬ.មួយ.ក៏.លោក.សន.ភឿន.គិត.ថា.អ្នក.សារ.ព័ត៌.មាន.គឺ.ជា ឆ្អឹង.ទទឹង.ក.របស់.លោក)
សំណួរសួរថា៖ តើ..? លោកមេប៉ុស្តិ៍ ជាសមត្ថកិច្ចមូលដ្ឋាន ជាសរសៃឈាមរបស់ថ្នាក់ដឹកនាំ.! ហេតុអ្វី..? បទល្មើសកើតមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន លោកបែរជាមិនដឹង!! ដល់ពេលអ្នកសារព័ត៌មាន ផ្តល់ព័ត៌មានឲ្យ ហេតុអ្វី..? មិនទទួលយកព័ត៌មានយកមកដាក់លើតុ ហើយវិភាគមើល ថា៖ តើ..? ព័ត៌មានដែរសារព័ត៌មានផ្តល់ឲ្យ ពិត ឬ មិនពិត។ មិនគួរណាលោកមេប៉ុស្តិ៍បញ្ចេញអាកប្បកិរិយាខឹងស្អប់ខ្ពើម រើសអើង ចំពោះអ្នកសារព័ត៌មាននោះទេ.!
ជុំវិញការលើកឡើងខាងលើនេះ មហាជននិងអ្នកសារព័ត៌មានជាច្រើនសុំអំពាវនាវដ៏លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ និងលោក វរៈសេនីយ៌ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ សូមជួយពិនិត្យមើលអាកប្បកិរិយាមារយាទរបស់លោក សន ភឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់មានជ័យ១ ផងទាន៕
No comments