លោកអុី សុខឡេង អភិបាលក្រុងព្រះសីហនុ បានដឹកនាំមន្រ្តីក្រោមឱវាទអញ្ជើញគោរពវិញ្ញាណក្ខន្ធលោក សំ សំអាត ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ
លោកអុី សុខឡេង អភិបាលក្រុងព្រះសីហនុ បានដឹកនាំមន្រ្តីក្រោមឱវាទអញ្ជើញគោរពវិញ្ញាណក្ខន្ធលោក សំ សំអាត ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ ថ្ងៃចន្ទ ១៤ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ លោកអុី សុខឡេង អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុ បានដឹកនាំមន្រ្តីក្រោមឱវាទអញ្ជើញគោរពវិញ្ញាណក្ខន្ធលោក សំ សំអាត ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ដោយរោគាពាធ ក្នុងជន្មាយុ៦៥ឆ្នាំ។
លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ ចំពោះការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជាទីគោរព និងជាទីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតរបស់បងប្អូនកូនក្មួយ ព្រមទាំងក្រុមគ្រួសារទាំងមូលដែលបានចិញ្ចឹម បីបាច់ ថែរក្សា អប់រំ និងទូន្មានកូនចៅប្រកបដោយកន្លងធម៌ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកសំ សំអាត បានទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងនោះលោកអភិបាលក្រុង ក៏នាំយកបច្ច័យ ១,០០០,០០០រៀល (មួយលានរៀល) ដើម្បីចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសពរបស់លោក សំ សំអាត ផងដែរ៕
No comments