គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អាយុជីវិត និងសុខភាពរបស់ ប្រជាជនគឺជាបញ្ហា អាទិភាពខ្ពស់បំផុត ដែលត្រូវធ្វើក្នុងពេលនេះ

    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អាយុជីវិត និងសុខភាពរបស់ ប្រជាជនគឺជាបញ្ហា អាទិភាពខ្ពស់បំផុត ដែលត្រូវធ្វើក្នុងពេលនេះ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា អាយុជីវិត និងសុខភាពរបស់ប្រជាជនគឺជាបញ្ហាអាទិភាពខ្ពស់បំផុត ដែលត្រូវធ្វើក្នុងពេលនេះ ព្រោះប្រទេសរីកចម្រើនទៅបានគឺអាស្រ័យទៅលើសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

    ក្នុងសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅតាមវត្តអារាម ក្នុងឱកាសកាន់បិណ្ឌនារយៈពេលប៉ុន្មានថ្ងៃមកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បញ្ហាអាយុជីវិតនិងសុខភាពប្រជាជនគឺជាបញ្ហាអាទិភាពខ្ពស់បំផុត ព្រោះនៅពេល ការពារជីវិតបាន គឺមានពេលវេលាច្រើនណាស់ ដើម្បីធ្វើបុណ្យធ្វើទានបន្តទៅមុខទៀត។ ប៉ុន្តែប្រសិនបើស្លាប់ដោយសារកូវីដ១៩ គឺយើងគ្មានឱកាសក្នុងការធ្វើបុណ្យនោះទេ។

    សម្តេចបន្ថែមថា ទំនួញប្រេតពេលភ្ជុំ ដែលបានចាក់តាមវិទ្យុនានា ធ្វើឱ្យប្រជាជនពិតជាចង់ទៅវត្ត ក៏ប៉ុន្តែបើគ្រាន់តែទៅវត្ត ដើម្បីនាំមកវិញនូវជំងឺ ឬនាំជំងឺទៅកាន់វត្តអារាម វាមិនមែនជាជម្រើសដែរល្អនោះទេ។ សម្តេចបញ្ជាក់ថា ទោះបីជាពេលនេះការចាក់វ៉ាក់សាំងបានច្រើន ក៏ពិតមែន ប៉ុន្តែវ៉ាក់សាំងតែមួយមុខវា មិនគ្រប់គ្រាន់នោះទេ។ ព្រោះជាក់ស្ដែងប្រសិនបើសម្តេចបណ្ដោយឱ្យមានការកាន់បិណ្ឌបន្តរហូតដល់ភ្ជុំបិណ្ឌ តើសភាពការណ៍មហន្តរាយនេះមានទំហំប៉ុណ្ណា។

    សម្តេចបញ្ជាក់ទៀតថា កូវីដ១៩នេះច្រើនតែវាយលុកទៅលើមនុស្សចាស់ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ព្រោះពួកគាត់ត្រូវទៅវត្ត។

    «យើងមិនបោះបង់ ចោលនូវពិធីបុណ្យប្រពៃណីនានានោះទេ។ ក៏ប៉ុន្តែយើងត្រូវតែឆ្លងកាត់ដំណាក់កាលនេះឱ្យបាន ព្រោះនេះគឺជាវាលធំ វាលទី៣គឺវាជា ជំងឺរាតត្បាតដែលប្រជាជនយើងត្រូវឆ្លងកាត់ឱ្យខាងតែបាន ព្រោះយើងបានខិតខំរកវ៉ាក់សាំងមកចាក់ជូនប្រជាជន ដែលមកដល់ពេលនេះជិត ១៣លាននាក់រួចស្រេចទៅហើយ ក្នុងចំណោមប្រជាជនជាង១៤លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។ ហើយនិងកំពុងបន្តចាក់ដូសជំរុញ ដែលបាននិងកំពុងចាក់មួយចំនួន។ ហើយដែលចាក់ពេញបន្ទុក ចាប់ពីខែ១០នេះតទៅ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងបន្តបន្ទាប់ទៅកាន់ បណ្ដាខេត្តនានា ។ យើងបានខិតខំច្រើនណាស់ដើម្បីការពារជីវិតប្រជាជន ប៉ុន្តែខ្ញុំក៏ទទួលយកនូវការត្មះដៀលរបស់ពួកប្រឆាំងមួយចំនួន ដែល បានលើកឡើងមិនសមហេតុសមផល ឱ្យពួកគេនិយាយទៅតាមអ្វី ដែលគេចង់និយាយទៅចុះ ។ ប៉ុន្តែយ៉ាងហោចណាស់ខ្ញុំបានសង្គ្រោះអាយុជីវិតប្រជាជន និងសង្គ្រោះកុំឱ្យប្រជាជនយើងឈឺថ្កាត់ដោយសារការឆ្លងកូវីដ១៩»៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ