ប្រជាពលរដ្ឋចំនួន៦រូប តំណាងអោយប្រជាពលរដ្ឋ ជាង១០គ្រួសារ ផ្តិតមេដៃស្នើសុំ ឯកឧត្តម អភិបាលខេត្តកណ្ដាល ជួយអន្តរាគមន៍ រវៀងក្រុមហ៊ុន «ឃុន សៀ»
ប្រជាពលរដ្ឋចំនួន៦រូប តំណាងអោយប្រជាពលរដ្ឋ ជាង១០គ្រួសារ ផ្តិតមេដៃស្នើសុំ ឯកឧត្តម អភិបាលខេត្តកណ្ដាល ជួយអន្តរាគមន៍ រវៀងក្រុមហ៊ុន «ឃុន សៀ»
ផ្សាយចេញនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១•ខេត្តកណ្ដាល៖ យោងតាមឯកសារ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ សូមគោរពជូនឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល
•កម្មវត្ថុ៖ សំណើសុំអន្តរាគមន៍ ក្នុងការដោះស្រាយ គោលនយោបាយ ជាមួយក្រុមហ៊ុន «ឃុន សៀ» អ៉ីម ផេត អិចផត លើការអភិវឌ្ឍ ទីតាំងដីកសិកម្ម បឹងត្នោត ទំហំសរុប ៨៣៥៩៩៣ម៉ែត្រការ៉េ ដែលជាដីឯកជន របស់រដ្ឋ មានវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុលេខ ០៨១០១១០២-១៤៦៣ ចុះថ្ងៃទី១៣-០១-២០១៦។
•យោង៖ ស.ជ.ណ លេខ១០០៣ ស.ជ.ណ.ផក របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១៨-០៩-២០១៨
-លិខិតប្រគល់សិទ្ធិរបស់ប្រជាពលរដ្ឋចំនួន១៦គ្រួសារ ចុះថ្ងៃទី០១ខែមិថុនាឆ្នាំ២០២១ តាមកម្មវត្ថុ និងយោងខាងលើ ពួកយើងខ្ញុំតំណាង ឲ្យប្រជាពលរដ្ឋ សូមជម្រាបជូន ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល មេត្តាទានជ្រាបថា៖ នៅថ្ងៃទី១៨ខែ៩ឆ្នាំ២០១៨ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញ សជណលេខ ១០០៣សជណ.ផក ចុះថ្ងៃទី ១៨-០៩-២០១៨ ដែលបានសម្រេចឲ្យរដ្ឋបាលខេត្តកណ្ដាល និងភាគីក្រុមហ៊ុន «ឃុន សៀ» អ៉ីមផត អិចផត ធ្វើការសម្របសម្រួល និងដោះស្រាយជាមួយប្រជាពលរដ្ឋ ដែលបានអាស្រ័យផល ដូចជាធ្វើការដាំដំណាំរដូវលើទីតាំង ដីកសិកម្មបឹងត្នោត ដែលបានចុះបញ្ជីវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជាទ្រព្យរបស់រដ្ឋបាលខេត្ត ដើម្បីអោយគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន លើទីតាំងដីកសិកម្មបឹងត្នោតនេះ ដំណើរការ ទៅបានដោយរលូន និងទទួលជោគជ័យ តាមការគ្រោងទុក។
•ប៉ុន្តែតាំងពីចេញ ស.ជ.ណ លេខ១០០៣ ស.ជ.ណ.ផក ចុះថ្ងៃទី១៨-០៩-២០១៨ របស់ទីស្តីការ គណៈរដ្ឋមន្ត្រីមក ខាងភាគីក្រុមហ៊ុន «ឃុន សៀ» អ៉ីផតអិចផត មិនដែលធ្វើការសម្របសម្រួល និងដោះស្រាយឲ្យប្រជាពលរដ្ឋ ដែលបានអាស្រ័យផល ដូចជាធ្វើការដាំដំណាំរដូវលើទីតាំង ដីកសិកម្មបឹងត្នោតនោះទេ រហូតមកដល់ពេលនេះ ដែលជាហេតុ ធ្វើឲ្យពួកយើងខ្ញុំ ជាប្រជាពលរដ្ឋ រស់នៅ អាស្រ័យផល នៅចំនុចទីតាំងខាងលើ កើតទុក្ខមិនសុខចិត្ត ជាមួយក្រុមហ៊ុន «ឃុន សៀ» អ៉ីផត អិចផត។
•អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល មេត្តាជួយអន្តរាគមន៍ និងដោះស្រាយដោយក្តីអនុគ្រោះ។
•ជុំវិញការចុះផ្សាយខាងលើនេះក្រុមការងារសារព័ត៌មានយើង រងចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!
ទំនាក់ទំនងការិយាល័យនិពន្ធ៖
☎️077906664
☎️098906664
No comments