គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    តើលោក «ជូ ឈិត» ជានរណា មានអំណាចអ្វី បានជាហ៊ានទន្ទ្រានយកភ្នំ មកធ្វើជាដីកម្មសិទ្ធិរបស់ខ្លួន បានដោយរលូនបែបនេះ_វគ្គ២

     តើលោក «ជូ ឈិត» ជានរណា មានអំណាចអ្វី បានជាហ៊ានទន្ទ្រានយកភ្នំ មកធ្វើជាដីកម្មសិទ្ធិរបស់ខ្លួន បានដោយរលូនបែបនេះ_វគ្គ២

    ផ្សាយចេញនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១
    ខេត្តតាកែវ៖ បរិវេណនៃតំបន់ដីភ្នំ រាប់សិបហិចតា ស្ថិតនៅស្រែជើងរាស្ត្រ ភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានបុគ្គលឈ្មោះ ជូ ឈិត និងបក្សពួកមួយក្ដាប់តូច នាំគ្នាទន្ទ្រានយកមកធ្វើជាកម្មសិទ្ធិរបស់បក្សពួកខ្លួន យ៉ាងរំភើយ រហូតដល់ពេលនេះ អាជ្ញាធរពាក់ព័ន្ធ មិនទាន់ចាត់វិធានការទប់ស្កាត់លើបក្សពួកខិលខូចទាំងនោះ យកមកផ្តន្ទាទោសតាមច្បាប់។

    យោងតាមរូបភាពជាក់ស្តែង ដែលក្រុមការងារសារព័ត៌មានយើងចុះទៅដល់បរិវេណតំបន់ដីភ្នំ បានសន្មត់ឲ្យដឹងថា៖ មានបុគ្គលឈ្មោះ ជូ ឈិត និងបក្សពួកខិលខូចមួយចំនួនតូច បាននាំគ្នាទន្ទ្រានយកដីតំបន់ភ្នំ ដែលជាសម្បត្តិរបស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយបានធ្វើការដាំរបងហ៊ុមព័ទ្ធជុំវិញភ្នំ សង់ជាក្រចុះ និងធ្វើផ្ទះ លើកំពូលភ្នំ បានដោយរលូន និងគ្មានខ្លាចញញើតច្បាប់បន្តិចសោះឡើយ។

    មហាជនជាច្រើន បានមានការងឿងឆ្ងល់ និងចោទជាសំណួរថា៖ តើ..? លោក ជូ ឈិត ជានរណា មានអំណាចអ្វី បានជាហ៊ានទន្ទ្រានយកភ្នំ មកធ្វើជាដីកម្មសិទ្ធិរបស់ខ្លួន បានដោយរលូនបែបនេះ។

    ចំណែកឯ មន្ត្រីថ្នាក់ក្រោម ដែលពាក់ព័ន្ធ ហាក់បីដូចជាគ្មានចំណាត់ការទប់ស្កាត់ចំពោះក្រុមខិលខូចទាំងនោះសោះឡើយ.! ដោយមិនដឹងថា បក្សពួកខិលខូចទាំងនោះមានអំណាចអ្វី ទើបបានជាមន្ត្រីថ្នាក់ក្រោម ក្នុងមូលដ្ឋាន មិនហ៊ានមានវិធានការទប់ស្កាត់។

    មហាជន រួមទាំងអ្នកសារព័ត៌មានក្នុងស្រុកជាច្រើន កំពុងរង់ចាំមើលចំណាត់ការណ៍លោក អ៊ូច ភា អភិបាលខេត្តតាកែវ និងក្រសួងស្ថាប័នមន្ទីរពាក់ព័ន្ធ ចាត់វិធានការក្តៅទប់ស្កាត់ចំពោះលោក ជូ ឈិត ដែលហ៊ានយកដីភ្នំមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

    ជុំវិញការចុះផ្សាយខាងលើនេះ ក្រុមការងារសារព័ត៌មានយើង និងរង់ចាំការបំភ្លឺ ពីអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ