ថ្ងៃដំបូងនៃដំណើរការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលារាជធានីភ្នំពេញមានអ្នកមកទទួលការចាក់ច្រើនកុះករ ជាមួយការរក្សាគម្លាតសុវត្ថិភាព
ថ្ងៃដំបូងនៃដំណើរការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលារាជធានីភ្នំពេញមានអ្នកមកទទួលការចាក់ច្រើនកុះករ ជាមួយការរក្សាគម្លាតសុវត្ថិភាព
ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ គឺជាថ្ងៃដំបូងនៃការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញសម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង បុគ្គលិករដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រម ទាំងសហព័ទ្ធ (ស្វាមីឬភរិយា) នៅក្នុងរាជធានីភ្នំពេញ។
ក្នុងថ្ងៃដំបូងនេះគេបានឃើញពួកគាត់សម្រុកទៅចាក់វ៉ាក់ សាំងនេះ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញយ៉ាងច្រើនកកកុញ ជាមួយការរក្សាគម្លាតសុវត្ថិភាពផងដែរ។
លោក ថេង សុថុល អភិបាលខណ្ឌចំការមន ក្នុងសកម្មភាពចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងនៃមណ្ឌលសុខ ភាពផ្សារដើមថ្កូវ ខណ្ឌចំការមន នាព្រឹកថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០២១នេះ បានមានប្រសាសន៍ឱ្យដឹងថា នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ មានមន្ត្រីរាជការ គ្រូបង្រៀន និង បុគ្គលិកចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញបានទៅចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញជាច្រើននាក់ ។ លោកអភិបាលបន្តថា ស្របពេលនៃការចាក់វ៉ាក់សាំងដូសទី៣ ឬដុសជំនួញ សម្រាប់មន្ត្រីរាជការនេះ នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ ក៏បានទទួលការចាក់វ៉ាក់សាំងជូនយុវវ័យដែលមានអាយុពី ១២ឆ្នាំទៅ១៧ឆ្នាំ ចាក់សាំងដូសទី២ផងដែរ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី មុននៃការចាក់បាក់សាំងនេះ លោកអភិបាលខណ្ឌបញ្ជាក់ថា៖ យើងបានប្រជុំបែងចែកភារកិច្ចរួចជាស្រេចហើយ ពោលគឺ នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ ត្រូវបានបែងចែកជា២កន្លែង នោះគឺទីតាំងសម្រាប់ចាក់មន្ត្រីរាជការ និងទីតាំងសម្រាប់ចាក់ កុមារអាយុ១២ឆ្នាំ ដល់ក្រោម១៨ ឆ្នាំដើម្បីឱ្យមានសណ្តាប់ធ្នាប់និងងាយស្រួលបំពេញការងាររបស់ក្រុមគ្រូពេទ្យ។
លោក ថេង សុថុល ក៏បានបញ្ជាក់ផងដែរថា មន្ត្រីរាជការចំណុះ ឱ្យរដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្ដើមចាក់ពីថ្ងៃទី ០៦ រហូតដល់ថ្ងៃទី០៩កញ្ញា ហើយសម្រាប់ប្រជាពលរដ្ឋដែលមានអាយុ៦០ឆ្នាំឡើងទៅ នឹងចាប់ផ្ដើមចាក់ដុសទី៣ឬដុសជំរុញនៅថ្ងៃទី ០៩ រហូតដល់ថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២១។ ដូច្នេះលោកអភិបាលខណ្ឌចំការមនបានសូមអំពាវនាវឱ្យបងប្អូនប្រជា ពលរដ្ឋដែលត្រូវចាក់សាំងដុសទីបីខាងលើនេះ សូមអញ្ជើញរួសរាន់ទៅទទួលការចាក់វ៉ាក់សាំង តាមការបែង ចែកនិងការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយវ៉ាក់សាំងនេះជា វ៉ាក់ សាំងដែលបានមកពីការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដើម្បីឱ្យបងប្អូនជៀសផុតពីការឆ្លងរាលដាលជំងឺ-១៩។
ក្នុងសកម្មភាពនេះដែរ នៅមណ្ឌលសុខភាពច្បារអំពៅ ក៏ដូចជានៅមណ្ឌសុខភាពផ្សេងទៀតនៅទូទាំងរាជធានីក៏មានមន្ត្រីរាជការចំណុះឱ្យរដ្ឋបាលរាជធានីនិងយុវវ័យពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំទៅទទួលចាក់វ៉ាក់សាំងយ៉ាង ច្រើនកកកុញ ជាមួយរក្សាគម្លាតសុវត្ថិភាពផងដែរ។
គួរបញ្ជាក់ថា បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋ បាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ កញ្ញា គឺបានជំរុញឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ និង បុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញ រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងសហព័ទ្ធ (ស្វាមី ឬភរិយា) និងប្រជាពលរដ្ឋ ៦០ ឆ្នាំឡើង នៅរាជធានីភ្នំពេញ ដែលបានចាក់វ៉ាក់សាំងកូវីសែល ដូសទី១ និង ដូសទី ២រួចរាល់ សូមមកទទួលការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ដូសជំរុញ ឬ ដូសទី៣ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ២០២១ តាមកម្មវិធី និងទីកន្លែងដែលបានកំណត់ ដោយភ្ជាប់មកជាមួយ រួមមាន (១) ប័ណ្ណចាក់វ៉ាក់សាំងកូវីដ- ១៩ (២) ប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ-បុគ្គលិក និង (៣) អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬ ឯកសារដែលបានប្រើ ប្រាស់ក្នុងការចាក់វ៉ាក់សាំងដូសទី១ព្រមទាំងត្រូវគោរពនូវលក្ខខណ្ឌនៃការទទួលបានវ៉ាក់សាំងដូសជំរុញរបស់ពួក គាត់ដែលបានចាក់វ៉ាក់សាំង ដូសទី១ និងដូសទី២រួចរាល់ ដែលមានគម្លាតរយៈពេលចាប់ពី ០៤ (បួន) ទៅ ០៦ (ប្រាំមួយ) ខែឡើង បន្ទាប់ពីបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន៕
No comments