សម្ដេចតេជោ ហ៊ុន សែន និង សម្ដេច កិត្តិព្រឹទ្ធបណ្ឌិតមានសុខភាពធម្មតា ក្រោយចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញរយៈពេលជាង១០ម៉ោងមក
សម្ដេចតេជោ ហ៊ុន សែន និង សម្ដេច កិត្តិព្រឹទ្ធបណ្ឌិតមានសុខភាពធម្មតា ក្រោយចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញរយៈពេលជាង១០ម៉ោងមក
ភ្នំពេញ៖ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មានសុខភាពធម្មតា ក្រោយចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ រយៈពេលជាង១០ម៉ោងមកនោះ។
នៅលើផេកផ្លូវការ នាព្រលប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោបានសរសេរថា៖ បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញរយៈពេល១០ម៉ោងកន្លងមកនេះ សុខភាពខ្ញុំល្អណាស់មិនមានអ្វីប្លែកក្នុងខ្លួននោះឡើយ។ ខ្ញុំនៅធ្វើការដោយពិនិត្យនិងចុះហត្ថលេខាលើឯកសារជាធម្មតា។
សម្ដេចតេជោបន្តថា៖ អ្វីដែលខុសពីធម្មតា គឺគ្រូពេទ្យមិនយល់ព្រមឱ្យខ្ញុំហាត់ប្រាណតាមការស្នើសុំរបស់ខ្ញុំ។ ខ្ញុំត្រូវស្តាប់គ្រូពេទ្យដោយរង់ចាំ ហាត់ប្រាណនៅថ្ងៃស្អែកវិញ។ សម្ដេចតេជោនាយករដ្ឋបញ្ជាក់បន្ថែមថា ចំណែកភរិយាខ្ញុំកាន់តែប្រសើរ ព្រោះក្រោយការចាក់វ៉ាកសាំងភ្លាមគាត់ធ្វើដំណើរទៅសែនឱ្យឪពុក ម្តាយជីដូនជីតាព្រោះថ្ងៃនេះជាថ្ងៃសីល៕
No comments