គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    បែកធ្លាយឯកសារ ទីស្តីការ គណៈរដ្ឋមន្ត្រីលេខ១០០៣ «ស.ជ.ណ.ផក» រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨_វគ្គ១

    បែកធ្លាយឯកសារ ទីស្តីការ គណៈរដ្ឋមន្ត្រីលេខ១០០៣ «ស.ជ.ណ.ផក» រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨_វគ្គ១

    ផ្សាយចេញនៅថ្ងៃទី២៥ ខែកញ្ញា ឆ្មាំ២០២១
    ខេត្តកណ្ដាល៖ យោងតាមឯកសារ ភ្ជាប់ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ត្រី គោរពជូន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល។

    កម្មវត្ថុ៖ ក្នុងករណីស្តីពីសំណើសុំគោលការណ៍ អនុញ្ញាត ធ្វើការអភិវឌ្ឍ លើទីតាំងដីកសិកម្មបឹងត្នោត ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងតំបន់ទេសចរណ៍ ជាថ្នូរនិងការសាងសង់ មជ្ឈមណ្ឌលព្យាបាល និងស្តារនិតិសម្បទា អ្នកញៀនគ្រឿងញៀន ខេត្តកណ្ដាល របស់ក្រុមហ៊ុន «ឃុន សៀ» អ៊ីម ថត អិចថត។

    យោង៖
    -លិខិតលេខ ៥៣៧.ល.សចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តកណ្ដាល
    -លិខិតលេខ ៨៦៦.ខ.ន/០១៨ (សជណ)ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ របស់ឧទ្ធកាល័យ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
    -ចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨។

    សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ ទីស្តីការ គណៈរដ្ឋមន្ត្រី សូមជម្រាបជូន ឧបនាយករដ្ឋមន្ត្រី និងឯកឧត្ដម ជ្រាបថា ចំពោះករណី សំណើសុំគោលការណ៍ អនុញ្ញាតធ្វើការ អភិវឌ្ឍលើទីតាំងដី កសិកម្មបឹងត្នោត ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងតំបន់ទេសចរណ៍ ជាថ្នូរនិងការសាងសង់ មជ្ឈមណ្ឌល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន ខេត្តកណ្ដាល របស់ក្រុម «ហ៊ុន ឃុន សៀរ» អ៉ីមថេត អិចថេត (KHUN SEA lmport Export Co.Ltd រាជរដ្ឋាភិបាលបានយល់ព្រម ដូចខាងក្រោម៖

    -អនុញ្ញាតជាគោលការណ៍ជូនក្រុមហ៊ុន ឃុន សៀ អុីមថត អិចថត (KHUN SEA lmport Export Co. Ltd ) ធ្វើការអភិវឌ្ឍលើទីតាំងដីកសិកម្មបឹងត្នោតទំហំសរុប ៨៣៥ ៩៩៣ ម៉ែត្រការ៉េ ដែលជាដីឯកជនរបស់រដ្ឋមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ០៨១០១១០២-១៤៦៣ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល ស្របតាមនីតិវិធីច្បាប់ជាធរមាន ជាថ្នូរនឹងធ្វើការសាងសង់មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្ត ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅលើផ្ទៃដីសរុបទំហំ ៨០៩២៦ ម៉ែតការ៉េ (មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរបស់ក្រុមហ៊ុន)
    មានទីតាំងស្ថិតនៅក្នុងភូមិទួលសុភី ឃុំព្រែកគយស្រុកស្អាង ខេត្តកណ្ដាល ដែលក្រុមហ៊ុនបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការសាងសង់មជ្ឈមមណ្ឌលនេះនិងអនុវត្តតាមគោលការណ៍សម្រេចរបស់រាជរដ្ឋាភិបាល។

    -បន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ក្រុមហ៊ុនត្រូវសហការជាមួយរដ្ឋបាលខេត្ត ក្នុងការសិក្សា និងអភិវឌ្ឍនូវគេហដ្ឋារចនាសម្ព័ន្ធនានារបស់មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តលើផ្ទៃដីសរុបទំហំ ៨០៩២៦ ម៉ែត្រការ៉េ ដែលស្ថិតនៅក្នុងភូមិទួសូភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

    -រដ្ឋបាលខេត្ត និងភាគីក្រុមហ៊ុន ត្រូវសហការក្នុងការសម្របសម្រួល និងដោះស្រាយជាមួយប្រជាពលរដ្ឋដែលបានអាស្រ័យផង ដូចជាធ្វើការដាំដំណាំស្រូវរដូវលើទីតាំងដីកសិកម្មបឹងត្នោត ដែលបានចុះបញ្ជីវិញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជាទ្រព្យរបស់រដ្ឋបាលខេត្ត ដើម្បីឲ្យគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនលើទីតាំងដីកសិកម្មបឹងត្នោតនេះ ដំណើរការទៅដោយរលូន និងទទួលជោគជ័យតាមផែនការគ្រោងទុក។

    អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តម មេត្តាជ្រាប និងចាត់ចែងអនុវត្ត។

    ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លេខ ១២៨២ដ.ន.ស/អសដភ ចុះថ្ងៃទី០១ ខែកក្តដា  ឆ្នាំ២០២១ ជម្រាបជូនឯកឧត្ដមអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មការរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ថ្នាក់ខេត្ត

    កម្មវត្ថុ៖ សំណើសុំលុបគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងផែនទី ហេដ្ឋារចនាសម្ព័ន្ធនិងប្លង់គោលប្រើប្រាស់ ក្នុងភូមិសាស្រ្តខេត្តកណ្ដាល

    សេចក្តីដូចមានចែងកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាប ឯកឧត្តមអភិបាលជ្រាបថា កន្លងមកក្រសួងធ្លាប់បានទទួលសំណើជាញឹកញាប់ របស់ប្រជាពលរដ្ឋ សុំកែសម្រួលហេដ្ឋារចនាសម្ព័ន្ធ ប្រឡាយ ដែលគ្រោងបង្កើតថ្មី នៅក្នុងផែនទី ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ និងប្លង់គោលប្រើប្រាស់ដី ដោយកាត់ក្បាលដីកម្មសិទ្ធិ ឯកជន រួមទាំងលំនៅឋាន ហើយក្រសួង ពិនិត្យឃើញថា គម្រោងបង្កើត ហេដ្ឋារចនាសម្ព័ន្ធសាធារណៈថ្មីនេះ មានលក្ខណៈមិនទាន់សមស្រប ពុំបានសិក្សា ស៉ីជម្រៅ អំពីស្ថានភាពភូមិសាស្ត្រ ជាក់ស្តែង។

    ដូចនេះ ក្រសួង ស្នើ ឯកឧត្ដមអភិបាលនៃគណ: អភិបាលខេត្ត និងជាប្រធានរៀបចំដែនដី និង នគរូបនីយកម្មថ្នាក់ខេត្ត លុបគម្រោងហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ និងរៀបចំជាថ្មី ឡើងវិញ ក្នុងភូមិសាស្ត្រ ខេត្តកណ្ដាល ដោយធ្វើតាមតែលំនាំហេដ្ឋារចនាសម្ព័ន្ធចាស់។

    អាស្រ័យ ហេតុនេះ សូម ឯកឧត្ដម អភិបាល ជ្រាប និងចាត់ចែងបានការគួរ ។ សូមឯកឧត្តមអភិបាល ទទួលនូវការរាប់អាន ដ៏ជ្រាលជ្រៅ ពីខ្ញុំ ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិង សំណង់ និងជាប្រធាន គណៈកម្មាធិការ រៀបចំដែនដី និង នគរូបនីយកម្មថ្នាក់ជាតិ ហេត្ថលេខានិងត្រា ជា សុផារ៉ា។

    ប្រជាពលរដ្ឋចំនួន៦រូប តំណាងអោយប្រជាពលរដ្ឋ ជាង១០គ្រួសារ ផ្តិតមេដៃស្នើសុំ ឯកឧត្តម អភិបាលខេត្តកណ្ដាល ជួយអន្តរាគមន៍

    យោងឯកសារភ្ជាប់ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ សូមគោរពជូនឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល

    កម្មវត្ថុ៖ សំណើសុំអន្តរាគមន៍ ក្នុងការដោះស្រាយ គោលនយោបាយ ជាមួយក្រុមហ៊ុន «ឃុន សៀ» អ៉ីម ផេត អិចផត លើការអភិវឌ្ឍ ទីតាំងដីកសិកម្ម បឹងត្នោត ទំហំសរុប ៨៣៥៩៩៣ម៉ែត្រការ៉េ ដែលជាដីឯកជន របស់រដ្ឋ មានវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុលេខ ០៨១០១១០២-១៤៦៣ ចុះថ្ងៃទី១៣-០១-២០១៦។

    យោង៖ ស.ជ.ណ លេខ១០០៣ ស.ជ.ណ.ផក របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១៨-០៩-២០១៨

    -លិខិតប្រគល់សិទ្ធិរបស់ប្រជាពលរដ្ឋចំនួន១៦គ្រួសារ ចុះថ្ងៃទី០១ខែមិថុនាឆ្នាំ២០២១ តាមកម្មវត្ថុ និងយោងខាងលើ ពួកយើងខ្ញុំតំណាង ឲ្យប្រជាពលរដ្ឋ សូមជម្រាបជូន ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល មេត្តាទានជ្រាបថា៖ នៅថ្ងៃទី១៨ខែ៩ឆ្នាំ២០១៨ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញ សជណលេខ ១០០៣សជណ.ផក ចុះថ្ងៃទី ១៨-០៩-២០១៨ ដែលបានសម្រេចឲ្យរដ្ឋបាលខេត្តកណ្ដាល និងភាគីក្រុមហ៊ុន «ឃុន សៀ» អ៉ីមផត អិចផត ធ្វើការសម្របសម្រួល និងដោះស្រាយជាមួយប្រជាពលរដ្ឋ ដែលបានអាស្រ័យផល ដូចជាធ្វើការដាំដំណាំរដូវលើទីតាំង ដីកសិកម្មបឹងត្នោត ដែលបានចុះបញ្ជីវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជាទ្រព្យរបស់រដ្ឋបាលខេត្ត ដើម្បីអោយគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន លើទីតាំងដីកសិកម្មបឹងត្នោតនេះ ដំណើរការ ទៅបានដោយរលូន និងទទួលជោគជ័យ តាមការគ្រោងទុក។

    ប៉ុន្តែតាំងពីចេញ ស.ជ.ណ លេខ១០០៣ ស.ជ.ណ.ផក ចុះថ្ងៃទី១៨-០៩-២០១៨ របស់ទីស្តីការ គណៈរដ្ឋមន្ត្រីមក ខាងភាគីក្រុមហ៊ុន «ឃុន សៀ» អ៉ីផតអិចផត មិនដែលធ្វើការសម្របសម្រួល និងដោះស្រាយឲ្យប្រជាពលរដ្ឋ ដែលបានអាស្រ័យផល ដូចជាធ្វើការដាំដំណាំរដូវលើទីតាំង ដីកសិកម្មបឹងត្នោតនោះទេ រហូតមកដល់ពេលនេះ ដែលជាហេតុ ធ្វើឲ្យពួកយើងខ្ញុំ ជាប្រជាពលរដ្ឋ រស់នៅ អាស្រ័យផល នៅចំនុចទីតាំងខាងលើ កើតទុក្ខមិនសុខចិត្ត ជាមួយក្រុមហ៊ុន «ឃុន សៀ» អ៉ីផត អិចផត។

    អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល មេត្តាជួយអន្តរាគមន៍ និងដោះស្រាយដោយក្តីអនុគ្រោះ។

    ជុំវិញការចុះផ្សាយខាងលើនេះក្រុមការងារសារព័ត៌មានយើង រងចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!

    ទំនាក់ទំនងការិយាល័យនិពន្ធ៖
    ☎️077906664
    ☎️098906664

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ