ដីភ្នំ២កន្លែង ស្ថិតនៅចំនុចស្រែជើងរាស្ត្រ ភូមិបុស្សតាផង់ ត្រូវបានបុគ្គលមានលុយ ធ្វើរបងហ៊ុមព័ទ្ធ ដោយមិនរំខាន ដល់មន្ត្រីពាក់ព័ន្ធ_វគ្គ៣
ដីភ្នំ២កន្លែង ស្ថិតនៅចំនុចស្រែជើងរាស្ត្រ ភូមិបុស្សតាផង់ ត្រូវបានបុគ្គលមានលុយ ធ្វើរបងហ៊ុមព័ទ្ធ ដោយមិនរំខាន ដល់មន្ត្រីពាក់ព័ន្ធ_វគ្គ៣
ផ្សាយចេញនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ខេត្តតាកែវ៖ តំបន់ដីភ្នំស្ថិតនៅស្រែជើងរាស្ត្រ ភូមិបុសតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានបុគ្គលខិលខូច មួយក្ដាប់តូច ឃុបឃិតនាំគ្នាទន្ទ្រានយកតំបន់ដីភ្នំ ដែលជាសម្បត្តិរដ្ឋ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួនយ៉ាងរំភើយ ដោយមិនរំខានដល់មន្ត្រីពាក់ព័ន្ធ។
យោងតាមរូបភាពជាក់ស្តែង បានសន្មត់ឲ្យដឹងថា៖ មានបុគ្គលខិលខូចមួយចំនួនតូច បានធ្វើការទន្ទ្រានយកដីតំបន់ភ្នំ ដែលជាសម្បត្តិរបស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយបានធ្វើការដាំរបងហ៊ុមព័ទ្ធជុំវិញភ្នំ សង់ជាកញ្ចុះ នៅលើភ្នំ ដោយគ្មានខ្លាចញញើតនិងច្បាប់បន្តិចសោះឡើយ ចំណែកមន្ត្រីពាក់ព័ន្ធ ក្នុងមូលដ្ឋាន បែរជាមិនហ៊ាន សូម្បីតែក្អក។
ក្នុងករណីទន្រ្ទានយកដីភ្នំនេះលោក ញ៉ិប ស្រ៊ន ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តតាកែវ គួរចាត់មន្ត្រីជំនាញ ចុះសិក្សានិងទប់ស្កាត់ ចំពោះបុគ្គលខិលខូចមួយចំនួន ហ៊ានធ្វើរបង ហ៊ុមព័ទ្ធយក ដីភ្នំ មកធ្វើជាសម្បត្តិឯកជន ក្នុងនោះគេស្គាល់ថាមានបុរសខ្លាំង ប្រចាំ ស្រែជើងរាស្ត្រ ឈ្មោះ ជូ ឈិត ជាម្ចាស់ធ្វើរបងហ៊ុមព័ទ្ធ នៅទីតាំងខាងលិច ចំណែកខាងកើត របស់លោកស្រី វ៉ាន់ ធុន បានធ្វើកញ្ចុះនៅលើភ្នំយ៉ាងរំភើយ ដោយមិនរំខាន ដល់សមត្ថកិច្ចពាក់ព័ន្ធ បន្តិចសោះឡើយ។
ចំណែកលោក ផេន វុធ ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តតាកែវ ដែលមានកាតព្វកិច្ចធំដីភ្នំរ៉ែ និងត្រូវបាត់បង់ នាពេលខាងមុខ បើនៅតែទុកបណ្តោយ តើលោក ផេន វុធ មានសមត្ថភាពដែលឬទេ? បើមិនមានចំណាត់ការ លើបុគ្គលទាំងទេ ភ្នំដែរជាសម្បត្តិរដ្ឋនិងត្រូវរលាយ ធនធានធម្មជាតិដ៏ស្រស់បំព្រោងនិងត្រូវបាត់បង់ ដោយសារមន្ត្រី ១ចំនួន ឈ្លាតឱកាស (ដូចពាក្យចាស់លោកបានពោលថា កន្ទេលធំបន្លំដេក)។
ក្រុមអ្នកសារព័ត៌មានយើងស្នើសុំដល់លោក អ៊ូច ភា អភិបាលខេត្តតាកែវ និងមន្ទីរពាក់ព័ន្ធមេត្តា ចាត់មន្ត្រីជំនាញ ចុះស៉ើបអង្កេត ក្នុងករណីបុគ្គលខិលខូច ដែលហ៊ានបំពាន ធ្វើរបងហ៊ុមព័ទ្ធ យកដីភ្នំ ជាសម្បត្តិរដ្ឋ មកធ្វើជាសម្បត្តិផ្ទាល់ខ្លួន ដោយក្តីអនុគ្រោះ។
ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕
No comments