លោក សាវ សារិទ្ធ អធិការរង ខណ្ឌដូនពេញ ត្រូវបាន គណនីហ្វេសប៊ុក ឈ្មោះ «សាវ សារិទ្ធ» យករូបថតរបស់គាត់ និងភរិយា ទៅបង្ហោះ ដោយចោទប្រកាន់ថា...
លោក សាវ សារិទ្ធ អធិការរង ខណ្ឌដូនពេញ ត្រូវបាន គណនីហ្វេសប៊ុក ឈ្មោះ «សាវ សារិទ្ធ» យករូបថតរបស់គាត់ និងភរិយា ទៅបង្ហោះ ដោយចោទប្រកាន់ថា...
ផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ភ្នំពេញ៖ គណនីយហ្វេសប៊ុក ឈ្មោះ «សាវ សារិទ្ធ» តែងតែបង្ហោះសារ ជេរប្រមាថ ដៀមដាម ទន្ទា្រនដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់លោក សាវ សារិទ្ធ អធិការរង នៃអធិដ្ឋាននគរបាលខណ្ឌដូនពេញ ជាបន្តបន្ទាប់ ថែមទាំងជេរប្រមាថដល់ភរិយារបស់លោកថែមទៀត។
លោក សាវ សារិទ្ធ បានបញ្ជាក់ថា៖ លោកមិនដែលស្គាល់ ម្ចាស់គណនីហ្វេសប៊ុក ដែលមានឈ្មោះ ដូចគ្នាជាមួយលោកនោះទេ! លោក បានបន្ថែមទៀតថា៖ កន្លងមកលោក បានឆ្លើយបដិសេធចំពោះ ម្ចាស់គណនី ដែលមានឈ្មោះ «សាវ សារិទ្ធ» ថាមិនមែនជាគណនីហ្វេសប៊ុករបស់លោកនោះទេ។
លោក សាវ សារិទ្ធ ក៏បានរៀបចំឯកសារប្តឹងទៅនាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីស្រាវជ្រាវរកម្ចាស់ គណនីខាងលើ ដែលបានយករូបរបស់គាត់ នឹងភរិយា ទៅបង្ហោះ ជេរប្រមាថ ដៀមដាម ចោទប្រកាន់ ខុសពីការពិត ធ្វើឲ្យមហាជនជាច្រើនមានការភាន់ច្រឡំ យកមកផ្តន្ទាទោសតាមច្បាប់។
No comments