គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ខណ្ឌដង្កោ៖ ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាព គំរាមកាប់ ប្លន់ បានសម្រេច នៅបណ្តោយផ្លូវ៥០ម៉ែត្រ

    ខណ្ឌដង្កោ៖ ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាព គំរាមកាប់ ប្លន់ បានសម្រេច នៅបណ្តោយផ្លូវ៥០ម៉ែត្រ

    ភ្នំពេញ៖ កាលពីវេលាម៉ោង៩យប់ថ្ងៃទី០៧ ខែកញ្ញាឆ្នាំ១០២១ មានជនសង្ស័យមួយក្រុមជិះម៉ូតូពីរ គ្រឿងបានធ្វើសកម្មភាពដេញធ្លាក់ផ្តួលម៉ូតូមួយគ្រឿងជិះដោយយុវជនម្នាក់ រួចដកដាវគំរាមកាប់ ហើយប្លន់យកម៉ូតូ បានសម្រេច នៅចំណុចមុខបុរី ឡុង នី តាមបណ្ដោយផ្លូវ៥០ ម៉ែត្រ ក្បែរវត្តឫស្សីសាញ់ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ជនរងគ្រោះមានឈ្មោះ ពៅ វុត្ថា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IR-0035 (ម៉ូតូបង់រំលួស)។

    តាមការរៀបរាប់ជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគេជិះម៉ូតូមួយគ្រឿងចេញពីកន្លែងធ្វើការមួយកន្លែង គោលបំណងប្រឡប់ទៅផ្ទះ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យចំនួន៤នាក់ជិះម៉ូតូឌ្រីមសង់ចំនួនពីរ គ្រឿងមិនចាំស្លាកលេខ បានធ្វើសកម្មភាពដេញមកពីក្រោយហើយបានធាក់ទៅលើរូបគេបណ្ដាលឲ្យដួលម៉ូតូទៅនិងថ្នល់ រងរបួសយ៉ាងដំណំ។

    ប្រភពដដែរបានបន្តទៀតថា ភ្លាមនោះរូបគេក៏បានងើបឡើងប្រតាយប្រតប់ជាមួយជនសង្ស័យដែរ តែបក្ខពួកជនសង្ស័យបានដកដាវមកគំរាមកាប់ទៅលើរូបគេទៀត ធ្វើអោយរូបគេភិតភ័យស្លន់ស្លោ រត់យករួចខ្លួនសិន ហើយស្រែករកអ្នកជួយ តែទីកន្លែងកើតហេតុនោះស្ងាត់ពេក ធ្វើឲ្យជនសង្ស័យមានឱកាសលើកយកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។

    ក្រោយកើតហេតុភ្លាមៗរូបគេក៏បានទំនាក់ទំនងទៅក្រុមគ្រួសារប្រាប់ថាមានគេប្លន់ម៉ូតូយកទៅបាត់ហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនជាពលរដ្ឋនិងអ្នកសារព័ត៌មានជាច្រើនស្ថាប័នចុះទៅធ្វើការឡាយផ្ទាល់ភ្លាមៗនិងមានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅដល់បាននាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ