តំណាងក្រុមហ៊ុនវេទមន្តសុខភាពបាននាំយកអំណោយមនុស្សធម៌និងអាហារសុខភាពហ៊ូរ៉ាស៊ីជូនដល់លោកតា លោកយាយជាសីលវ័ន សីលវតីចំនួន២៥នាក់នៅវត្តព្រែកអំបិល
តំណាងក្រុមហ៊ុនវេទមន្តសុខភាពបាននាំយកអំណោយមនុស្សធម៌និងអាហារសុខភាពហ៊ូរ៉ាស៊ីជូនដល់លោកតា លោកយាយជាសីលវ័ន សីលវតីចំនួន២៥នាក់នៅវត្តព្រែកអំបិល
ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៥ ខែកញ្ញា ឆ្នាំ២០២១ នេះ តំណាងក្រុមហ៊ុនវេទមន្តសុខភាព តារាសម្ដែងដ៏ល្បីល្បាញរបស់កម្ពុជាលោក វី ជីវ័ន្ត ម្ចាស់ក្រុមហ៊ុនវេទមន្តសុខភាព, លោក CEO អ៊ន ប៉ុស បាននាំយកអំណោយមនុស្សធម៌និងអាហារសុខភាពហ៊ូរ៉ាស៊ីជូនដល់លោកតា លោកយាយជាសីលវន្ត សីលវតីចំនួន២៥នាក់កំពុងសំណាក់ធម៌ក្នុងរដូវចូលព្រះវស្សារយៈពេល៣ខែនៅក្នុងវត្តព្រែកអំបិល ស្ថិតនៅភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល សរុបចំនួន ២៥គ្រួសារ។
អំណោយដែលលោកយាយលោកតាទទួលបាននាឱកាសនេះ រួមមាន៖ -អង្ករ១៥Kg,-មីជាតិ០១កេស,- ត្រីខ០១យួរ,- ទឹកត្រី០៣ដប,- ទឹកស៊ីអុីវ០៣ដប,- តែ០១កញ្ចប់,- ស្ករស០១Kg,- ម៉ាស០១ប្រអប់,- ថវិកា ៤០,០០០រៀល,- អាហារសុខភាពហ៊ូរ៉ាស៊ី០១ប៉ុងដោយសរុបរួមជាថវិកា១,៤៤៥ដុល្លារ។
ឆ្លៀតក្នុងឱកាសនេះ លោក ឡែមឌឿន ដាឡឹម ទីប្រឹក្សាជាន់ខ្ពស់ក្រុមហ៊ុនវេទមន្តសុខភាពបានមានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានលោកតាលោកយាយជាសីលវន្ត សីលវតីដែលបានអញ្ជើញមកទទួលយកអំណោយជាសម្ភារៈ ថវិកានិងអាហារសុខភាព ហ៊ូរ៉ាស៊ី ពីក្រុមហ៊ុនយើងខ្ញុំដោយសេចក្ដីសោមនស្ស។
ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិតហ៊ូរ៉ាស៊ី ឈិន ប៊ុនឡេ បានពន្យល់ពីអត្ថប្រយោជន៍របស់អាហារសុខភាព ហ៊ូរ៉ាស៊ី របស់ក្រុមហ៊ុនវេទមន្តសុខភាព យ៉ាងដូច្នេះថា៖ អាហារសុខភាព ហ៊ូរ៉ាស៊ី ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ជំងឺលើសឈាម, លើសជាតិខ្លាញ់, ទឹកនោមផ្អែម,ទឹកនោមប្រៃ,ខ្វះគ្រាប់ឈាម,អស់កម្លាំង,ងងឹតមុខ, ជំងឺរលាកថ្លើម, ជាតិពុលក្នុងថ្លើម, ព្យាបាលក្រពះ, ពោះវៀនរ៉ាំរ៉ៃ, ពិបាកបន្ទោបង់, ឬសដូង, ជំងឺវង្វេងភ្លេចភ្លាំង, គេងមិនលក់, បាយបាន, រលាកសន្លាក់រ៉ាំរ៉ៃ, ចុករោយតាមឆ្អឹង, ថប់ៗដង្ហើម, ឈឺក្បាលប្រកាំង និងឈឺមួយចំហៀងខ្លួន។
លោកវេជ្ជបណ្ឌិតហ៊ូរ៉ាស៊ីបានបញ្ជាក់ទៀតថា៖ អាហារសុខភាព ហ៊ូរ៉ាស៊ីក៏បានជួយដល់អ្នកជំងឺលើសជាតិអាស៊ីត, រោគស្ត្រីគ្រប់ប្រភេទ រាំងរដូវ រដូវមិនទៀង ធ្លាក់ឈាមច្រើន ឈាមស ខុសប្រក្រតី ស្បូនលាស់ ទាស់សរសៃខ្ចី ខះទឹកដោះ កម្ចាត់ជាតិខ្លាញ់ក្នុងខ្លួន ជួយឱ្យស្បែកភ្លឺស្រស់ថ្លា មានសំណើម និងជួយលើបញ្ហាដុំគីសគ្រប់ប្រភេទ។
លោកវេជ្ជបណ្ឌិតប៊ូរ៉ាស៊ីក៏បានបញ្ជាក់បន្ថែមពីរបៀបនៃការប្រើប្រាស់ដូចខាងក្រោមនេះផងដែរ៖ ១ថ្ងៃ២ក្រាមទៅ៣ក្រាម ស្មើនឹង៤គ្រាប់ទៅ៦គ្រាប់៖ ពេលព្រឹក២គ្រាប់,ពេលរសៀល២គ្រាប់ និងពេលល្ងាច២គ្រាប់៕
No comments