ប្រជាពលរដ្ឋ ដែលមានជម្លោះដីធ្លីជាមួយអ្នកស្រី ឈុំ ផល្លី ត្រូវបានស្នងការនគរបាលខេត្តកំពតកោះហៅមកបំភ្លឺ
ប្រជាពលរដ្ឋ ដែលមានជម្លោះដីធ្លីជាមួយអ្នកស្រី ឈុំ ផល្លី ត្រូវបានស្នងការនគរបាលខេត្តកំពតកោះហៅមកបំភ្លឺ
ផ្សាយចេញនៅថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២១ខេត្តកំពត៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋ ជាងមួយរយនាក់ បានមកឃ្លាំមើលការកោះហៅប្រជាពលរដ្ឋ ចំនួន ៣នាក់ ឲ្យមកបំភ្លឺនៅស្នងការនគរបាលខេត្តកំពត តាមពាក្យបណ្ដឹងរបស់បក្សពួកឈ្មួញ ដែលបានឈរឈ្មោះជំនួសម្ចាស់ដីចំនួន៣៣ គ្រួសារ នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។
ក្នុងការចូលរួមឃ្លាំមើលនៅព្រឹកនេះប្រជាពលរដ្ឋទាំងអស់គ្នាគ្រាន់តែចង់បាន នូវយុត្តិធម៌និងភាពត្រឹមត្រូវ។
ចំពោះអំពើរំលោភបំពាននៃឈ្មួញដែលប្ដឹងប្រជាពលរដ្ឋពីបទផ្សេងៗ ដែលកាន់កាប់ប្រើប្រាស់អាស្រ័យផលលើដីធ្លីរបស់ខ្លួន ដែលមានការកាន់កាប់តាំងពីឆ្នាំ២០០៤ មកម៉្លេះ។
ប្រជាពលរដ្ឋទាំងអស់បានស្នើសុំដល់ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត សូមមេត្តាជួយអន្តរាគមន៍ ចំពោះរឿងរ៉ាវនេះផង។
ក្រុមការងារអ្នកសារព័ត៌មាន យើងរងចាំការបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!
ទំនាក់ទំនងការិយាល័យនិពន្ធ៖
☎️077906664
☎️098906664
No comments