ដោយសារភ្លើងប្រច័ណ្ឌ បុរសជាប្តីបានយកខ្សែភ្លើង រុំខ្លួនប្រពន្ធឆក់សម្លាប់ រួចបុរសជាប្តីនោះ បានយកកាំបិត ចាក់ម្លាប់ខ្លួនឯងតាមក្រោយ
ដោយសារភ្លើងប្រច័ណ្ឌ បុរសជាប្តីបានយកខ្សែភ្លើង រុំខ្លួនប្រពន្ធឆក់សម្លាប់ រួចបុរសជាប្តីនោះ បានយកកាំបិត ចាក់ម្លាប់ខ្លួនឯងតាមក្រោយ
ផ្សាយចេញនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ភ្នំពេញ៖ ដោយសារភ្លើងប្រច័ណ្ឌ បុរសជាប្តីបានយកខ្សែភ្លើង រុំខ្លួនប្រពន្ធឆក់សម្លាប់ រួចបុរសជាប្តីនោះ បានយកកាំបិត ចាក់ម្លាប់ខ្លួនឯងតាមក្រោយ ដោយបន្សល់ទុកកូនប្រុសស្រី៤នាក់ ឲ្យកំព្រា។
ហេតុការណ៍ ដ៏គួរឲ្យកត់ស្លុតនេះ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោងជាង២ទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ជនដៃដល់ជាប្ដីមានឈ្មោះ ឡោ សុភារី អាយុ៦០ឆ្នាំ មុខរបរយោធិនពិការ ស្នាក់នៅផ្ទះជួលខាងលើ ចំណែកប្រពន្ធឈ្មោះអាំង ស៊ីគូ អាយុ៥២ឆ្នាំ មុខរបលក់ដូរនៅផ្ទះ (អ្នកទាំងពីរស្លាប់នៅកន្លែងកើតហេតុ)។
កូនបង្កើតជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា៖ មុនពេលកើតហេតុឪពុករបស់គាត់តែងតែចោទម្ដាយថា មានប្រុសថ្មី ម្ដងចោទអ្នកនេះ ម្ដងចោទអ្នកនោះ មិនមានភស្តុតាង ច្បាស់លាស់ ហើយឈ្លោះប្រកែកគ្នា រយៈពេលបីថ្ងៃមកហើយ ដោយសារភ្លើងប្រច័ណ្ឌ ស្រាប់តែនៅយប់កើតហេតុ ក៏ឮសំឡេងក្ដុងក្ដាំងធ្វើឲ្យកូនៗដែលបានដេកលង់លក់ក៏ភ្ញាក់ដឹងខ្លួន ឃើញម្ដាយត្រូវបានឪពុកយកខ្សែភ្លើងរំខ្លួនម្ដាយហើយឆក់ ដោយកូនៗចង់ចូលទៅជួយដែរតែបន្ទប់ជាប់សោរព្រមទាំងព្រមានកូនថែមទៀតបើកូនណាហ៊ានជួយសម្លាប់ទាំងអស់ រួចហើយឪពុកបានធ្វើសកម្មភាពចាក់សម្លាប់ខ្លួនឯងតាមក្រោយបណ្ដាលឲ្យស្លាប់ទាំងពីរនាក់ក្នុងថ្លុកឈាមគួរឲ្យរន្ធត់៕
No comments