គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    បាតព្រែកថ្មីនៅភូមិកំពុងស្វាយ ស្រុកកៀនស្វាយមិនមែនជាឃ្លាំងស្តុកសំរាមទេ សូមលោកប្រធានបរិស្ថានថ្មីចុះមកមើលផង!

    បាតព្រែកថ្មីនៅភូមិកំពុងស្វាយ ស្រុកកៀនស្វាយមិនមែនជាឃ្លាំងស្តុកសំរាមទេ សូមលោកប្រធានបរិស្ថានថ្មីចុះមកមើលផង!

    កណ្ដាល៖ ប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ២១បេ ត្រើយខាងកើតសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះមន្ទីរបរិស្ថានខេត្តកណ្ដាល ដែលពុំមានចំណាត់ការលើបញ្ហាសំរាមដ៏គគ្រិច កកស្ទះ គរដូចជាភ្នំនៅក្នុងបាតព្រែកថ្មី ស្ថិតនៅភូមិកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

    តាមប្រភពពីអ្នកធ្វើដំណើរបានឲ្យដឹងថា៖ បញ្ហាសំរាមនៅក្នុងព្រែកថ្មីនេះ បានកើតមានយូរយារណាស់ មកហើយ តាំងពីជំនាន់ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាលចាស់មកម្ល៉េះ ហើយប្រធានមន្ទីរបរិស្ថានទើបឡើងកាន់ដំណែងថ្មីក៏ប្រហែលជាគាត់មិនទាន់ទទួលបានព័ត៌មានពីបញ្ហាសំរាមនេះនៅឡើយ! ឬមួយក៏ដឹងហើយតែធ្វើជាមិនដឹង.? ព្រោះអសមត្ថភាពក្នុងដោះស្រាយ។

    ប្រភពដដែលបានបន្តទៀតថា៖ នេះទឹកស្រកផង បើពេលទឹកឡើងវិញបញ្ហាសំរាមក្នុងព្រែកថ្មី មិនដឹងហូររសាត់អណ្ដែតទៅដល់ណាខ្លះទេ និយាយជារួមបញ្ហាសំរាមនេះជាប្រភពមេរោគ បំពុលទឹក បំផ្លិចបំផ្លាញប្លង់តុងសម្រាប់ត្រី និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទៀតផង។

    យ៉ាងណាមិញ ប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរបានសំនូមពរឱ្យថ្នាក់ដឹកនាំក្រសួងបរិស្ថានជាពិសេសឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានមេត្តាជួយអន្តរាគមន៍ចំពោះបញ្ហាសំរាមខាងលើនេះដោយសេចក្ដីអនុគ្រោះផងចុះ ព្រោះសំរាមជាប្រភពដែលធ្វើឲ្យកង្វក់ទឹក ប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ បំផ្លិចបំផ្លាញសុខភាពសាធារណៈខ្លាំងណាស់។

    គួរបញ្ជាក់ថា៖ លោក ពៅ សោមាណាក់ កាលពីព្រឹកថ្ងៃអង្គារ ទី២៤​ ខែសីហា ឆ្នាំ២០២១កន្លងថ្មីៗនេះ ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាលថ្មីក្រោមអធិបតីភាព ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការអញ្ជើញរួមពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តផងដែរ។

    គួរបន្ថែមថាកាលគ្រានោះឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានផ្ដល់អនុសាសន៍មួយចំនួនជូនលោកប្រធានបរិស្ថានថ្មីដូចតទៅនេះ៖
    ១-ត្រូវខិតខំបំពេញការងារ​ ឲ្យអស់ពីសមត្ថភាព លទ្ធភាព ទេពកោសល្យ និងគំនិតច្នៃប្រឌិតខ្ពស់។
    ២-ត្រូវពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ក្នុងថ្នាក់ដឹកនាំមន្ទីរ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវចេះគោរព ស្រលាញ់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ គោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការងារដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពម្ចាស់ការ តាមតួនាទី ភារកិច្ចរបស់ខ្លួន។
    ៣-ត្រូវមានកិច្ចសហការ និងទំនាក់ទំនងការងារល្អ ជាមួយមន្ទីរ អង្គភាព ស្ថាប័ន ដៃគូអភិវឌ្ឍន៍នានា ជាពិសេសអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់
    ៤-ត្រូវមានផែនការ ការងារច្បាស់លាស់ ចំគោលដៅ និងការគ្រប់គ្រងរដ្ឋបាល អភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីគុណភាព ប្រសិទ្ធភាពការងារ និងអ្នកបន្ដវេន។
    ៥-ត្រូវមានការតាមដាន ត្រួតពិនិត្យវាយតម្លៃការអនុវត្តការងារ និងលើកទឹក ចិត្ត សរសើរដល់មន្ដ្រីក្រោមឱវាទ ដែលអនុវត្តការងារបានល្អ។
    ៦-ត្រូវយកចិត្តទុកដាក់បំពេញតួនាទីជាសេនាធិការឱ្យរដ្ឋបាលខេត្ត លើការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងបំពេញការងារតាមភារកិច្ចដូចមានចែងនៅក្នុង មាត្រា៨ នៃអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី២៧​ ខែ សីហា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាល ស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឱ្យបានល្អប្រសើរ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ