គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    តើពិតដែលឬទេ ក្រុមហ៊ុន របស់លោក ឧកញ៉ា ឃុន សៀ បូមខ្សាច់ ពន្លិចផ្ទះប្រជាពលរដ្ឋ អនុវត្តខុសនិង ចំណាររបស់សម្តេច_វគ្គ៦

    តើពិតដែលឬទេ ក្រុមហ៊ុន របស់លោក ឧកញ៉ា ឃុន សៀ បូមខ្សាច់ ពន្លិចផ្ទះប្រជាពលរដ្ឋ អនុវត្តខុសនិង ចំណាររបស់សម្តេច_វគ្គ៦

    ផ្សាយចេញនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១
    ខេត្តកណ្តាល៖ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញ សជណ ១០០៣ សជណ .ផក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ហើយខ្លឹមសារនោះថា៖ បានសម្រេចអោយ រដ្ឋបាលខេត្តកណ្ដាល និងភាគីក្រុមហ៊ុន ឃុន សៀ អ៉ិមផត អិចផត ធ្វើការសម្របសម្រួល និងដោះស្រាយជាមួយប្រជាពលរដ្ឋ ដែលបានអាស្រ័យផល ដូចធ្វើការដាំដំណាំ រដូវលើទីតាំង ដីកសិកម្មបឹងត្នោត ដែលបានចុះបញ្ជី វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជាទ្រព្យរបស់រដ្ឋបាលខេត្ត ដើម្បីអោយគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន  លើទីតាំងដីកសិកម្មបឹងត្នោត នេះ ដំណើរការទៅបានដោយរលូន និង ទទួលជោគជ័យ តាមការគ្រោងទុក។

    យោងតាម ចំណារ ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចបិតាសន្តិភាព និងអភិវឌ្ឍ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

    តែក្រុមហ៊ុន ឃុន សៀ អ៉ីមផត អិចផត របស់លោកឧកញ៉ា ឃុន សៀ មិនបានអនុវត្ត តាមអនុសាសន៍ នោះទេ រហូតមកដល់ពេលនេះឈានទៅដល់ ប្រជាពលរដ្ឋ ធ្វើលិខិត ស្នើសុំ ទៅ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ជួយអន្តរាគមន៍យោងតាមឯកសារភ្ជាប់ តាមការសូមណូមពររបស់ប្រជាពលរដ្ឋ ស្នើសុំ អោយអង្គភាព អ្នកសារព័ត៌មាន ចុះផ្សព្វផ្សាយ ដោយមានការទទួលខុសត្រូវខ្ពស់។

    លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង នាឆ្នាំ២០១៩ បានប្រាប់អ្នកសារព័ត៌មានយើងថា មានលោក ឃឹម ពេញ ជាអ្នកធ្វើតារាង ប្រធានក្រុមការងារ លោក ជី គឹម ហៃ ចំណែករូបគាត់ ពិតជាបានចុះហេត្ថលេខា វ៉ៃត្រាពិតប្រាកដមែន លោកបានបន្តទៀតថារូប លោកមានឯកសារភ្ជាប់ និងមានស្នាមដៃមេ របស់ប្រជាពលរដ្ឋ ទាំង៩១គ្រួសារ សំនួរសួរថា៖ បើលោកអភិបាល មានកំណត់ត្រា ច្បាស់លាស់ ហេតុអ្វី ត្រូវប្រជាពលរដ្ឋ ផ្ទុះការតវ៉ា ស្នើសុំ ឯកឧត្តម អភិបាល ជួយធ្វើ អន្តរាគមន៍។

    ប្រជាពលរដ្ឋ ស្នើសុំ ដល់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃ គណៈអភិបាលខេត្តកណ្តាល ជួយអន្តរាគមន៍ និងចាត់វិធាន រដ្ឋបាល ចំពោះ បុគ្គល ដែលឃុំឃិត គ្នាជាប្រព័ន្ធ ក្លែងឯកសារ ភូតភរកុហក ថ្នាក់ដឹកនាំ។

    ប្រជាពលរដ្ឋ ស្នើសុំ ដល់ សម្តេច ក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់មន្ត្រីជំនាញ ចុះស៉ើប អង្កេត ចំពោះ មន្ត្រី គ្រប់ល្ពៅ ទាំងនេះ ដោយ ក្តីអនុគ្រោះ។

    ក្រុមការងារ អ្នកសារព័ត៌មានយើង រងចាំការឆ្លើយ បំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ៕ សូមអរគុណ!

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ