គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មានអំពីគណនីហ្វេសប៊ុកអនាមិកមួយ បានចោទប្រកាន់ និងវាយប្រហារមកលើអង្គភាពរបស់ក្រសួងមហាផ្ទៃ ដោយគ្មានមូលដ្ឋានច្បាស់លាស់

    ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មានអំពីគណនីហ្វេសប៊ុកអនាមិកមួយ បានចោទប្រកាន់ និងវាយប្រហារមកលើអង្គភាពរបស់ក្រសួងមហាផ្ទៃ ដោយគ្មានមូលដ្ឋានច្បាស់លាស់

    នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីមានគណនីហ្វេសប៊ុកអនាមិកមួយ កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហោះខ្លឹមសារចោទប្រកាន់ មកលើអង្គភាពចំណុះក្រសួងមហាផ្ទៃ ថាបានប្រព្រឹត្តអំពើប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ ព្រមទាំង កិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ។

    ផ្អែកតាមការស្រាវជ្រាវ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមធ្វើការបំភ្លឺជូនសាធារណជន និងបណ្តាញសារព័ត៌មាន ឱ្យបានជ្រាបដូចតទៅ៖

    ១. គណនីហ្វេសប៊ុកឈ្មោះ San Bora គឺជាគណនីក្លែងក្លាយ (Fake Account) បង្កើតឡើង ដើម្បីប្រើប្រាស់ក្នុងគោលបំណងបង្ហោះ ផ្សព្វផ្សាយខ្លឹមសារចោទប្រកាន់ និងវាយប្រហារមកលើ អង្គភាពរបស់ក្រសួងមហាផ្ទៃ តែប៉ុណ្ណោះ។ បន្ទាប់ពីបង្ហោះ និងផ្សព្វផ្សាយខ្លឹមសារវាយប្រហារ របស់ខ្លួនរួចមក ម្ចាស់គណនីនេះបានបិទ និងឈប់ប្រើប្រាស់គណនីភ្លាមៗតែម្ដង។

    ២. អង្គភាពចំណុះក្រសួងមហាផ្ទៃ ដែលត្រូវបានគណនីយហ្វេសប៊ុកក្លែងក្លាយឈ្មោះ San Bora (Fake Account បង្ហោះ និងផ្សព្វផ្សាយខ្លឹមសារចោទប្រកាន់ថាបានជួបជុំផឹកស៊ី ផ្ទុយនឹង វិធានការរបស់រាជរដ្ឋាភិបាល គឺជាអង្គភាពដែលទទួលបន្ទុកការពារឃ្លាំង និងដឹកជញ្ជូន សម្ភារបរិក្ខា ស្បៀងអាហារ និងបរិក្ខាសុខាភិបាល ផ្គត់ផ្គង់ជូនទៅអង្គភាពនានានៅតាមបណ្ដារាជធានី-ខេត្ត និងជាកម្លាំងត្រៀមសម្រាប់ជួយបម្រើដល់សកម្មភាពប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ-១៩ ផងដែរ ហើយកម្លាំងនគរបាលទាំងអស់នៃអង្គភាពនេះ តម្រូវឱ្យផ្លាស់ប្ដូរវេនប្រចាំការ និងរង់ចាំបញ្ជា ២៤/២៤ម៉ោង ក្នុងមួយសប្តាហ៍ នៅក្នុងអង្គភាព សម្រាប់ត្រៀមបំពេញបេសកម្មតាមការចាំបាច់។

    ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានស្នើដល់បណ្តាញសារព័ត៌មាន បណ្តាញសង្គម និងសាធារណជនទាំងអស់ សូមកុំធ្វើការវិភាគ និងវិនិច្ឆ័យលើព័ត៌មានដែលពុំមានប្រភពច្បាស់លាស់ គ្មានមូលដ្ឋាន មានចរិតលក្ខណៈលំអៀង និងមាននិន្នាការវាយប្រហារមកលើស្ថាប័ន-អង្គភាពរបស់រាជរដ្ឋាភិបាល។ ការផ្សព្វផ្សាយ និងចែកផ្សាយព័ត៌មានដែលមានប្រភពមិនច្បាស់លាស់ ព័ត៌មានមិនពិត គឺជាភាពអយុត្តិធម៌បំផុតចំពោះតួអង្គ ដែលជាកម្មវត្ថុត្រូវបានគេវាយប្រហារ និងអាចនាំឱ្យមានទោសទណ្ឌដល់ខ្លួនផងដែរ។

    ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ