គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ករណីជនខិលខូច ធ្វើរបងហ៊ុមព័ទ្ធយកភ្នំ នៅមានសភាពស្ងប់ស្ងាត់ ប្រជាពលរដ្ឋ ដាក់ការសង្ស័យថា ប្រហែលមានខ្នងអ្នកធំកាងពីក្រោយ ទើបអាជ្ញាធរក្នុងមូលដ្ឋានមិនមានវិធានការ_វគ្គ៤

    ករណីជនខិលខូច ធ្វើរបងហ៊ុមព័ទ្ធយកភ្នំ នៅមានសភាពស្ងប់ស្ងាត់ ប្រជាពលរដ្ឋ ដាក់ការសង្ស័យថា ប្រហែលមានខ្នងអ្នកធំកាងពីក្រោយ ទើបអាជ្ញាធរក្នុងមូលដ្ឋានមិនមានវិធានការ_វគ្គ៤

    ផ្សាយចេញនៅថ្ងៃទី០៥ខែតុលាឆ្នាំ២០២១
    ខេត្តតាកែវ៖ តំបន់ដីភ្នំស្ថិតនៅស្រែជើងរាស្ត្រ ភូមិបុសតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានបុគ្គលខិលខូច មួយក្ដាប់តូច ឃុបឃិតនាំគ្នាទន្ទ្រានយកតំបន់ដីភ្នំ ដែលជាសម្បត្តិរដ្ឋ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួនយ៉ាងរំភើយ ខណៈអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ ចាត់វិធានការទប់ស្កាត់លើបុគ្គលខិលខូច យកមកផ្តន្ទាទោសតាមច្បាប់។

    យោងតាមរូបភាពជាក់ស្តែង ដែលក្រុមការងារសារព័ត៌មានយើងចុះទៅដល់តំបន់ដីភ្នំ បានសន្មត់ឲ្យដឹងថា៖ មានបុគ្គលខិលខូចមួយចំនួនតូច បានធ្វើការទន្ទ្រានយកដីតំបន់ភ្នំ ដែលជាសម្បត្តិរបស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយបានធ្វើការដាំរបងហ៊ុមព័ទ្ធជុំវិញភ្នំ សង់ជា កញ្ចុះ នៅលើភ្នំ  ដោយគ្មានខ្លាចញញើតនិងច្បាប់បន្តិចសោះឡើយ។

    លោក ញ៉ិប ស្រ៊ន ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្ត តាកែវ គួរចាត់មន្ត្រីជំនាញ ចុះសិក្សា និងទប់ស្កាត់ ចំពោះបុគ្គលខិលខូចមួយចំនួន ហ៊ានធ្វើរបង ហ៊ុមព័ទ្ធ ដីភ្នំ មកធ្វើជាសម្បត្តិឯកជន បុរសខ្លាំង ប្រចាំ ស្រែជើងរាស្ត្រ  តើពិតដែលឬទេ ដែលគេស្គាល់ថាជាដីរបស់លោក ជូ ឈិត ជាម្ចាស់ធ្វើរបងហ៊ុមព័ទ្ធ នៅទីតាំងខាងលិច ចំណែកខាងកើត របស់លោកស្រី វ៉ាន់ធុន បានធ្វើកញ្ចុះ លំហែរ យ៉ាងរំភើយ ដោយមិនរំខាន ដែលសមត្ថកិច្ច ពាក់ព័ន្ធ. 

    លោក ផេន វុធ ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តតាកែវ មានកាតព្វកិច្ច ធំ ដីភ្នំ រ៉ែ និងត្រូវបាត់បង់ នាពេលខាងមុខ បើនៅតែទុកបណ្តោយ  តើលោក ផេន វុធ មានសមត្ថភាព ក្នុងការបង្ករ បុគ្គលទាំងនោះដែលឬទេ? ភ្នំនិងត្រូវរលាយ ធនធាន ធម្មជាតិដ៏ស្រស់បំព្រោងនិងត្រូវបាត់បង់ ដោយសារមន្ត្រី ១ចំនួន ឈ្លាតឱកាស( ដូចពាក្យចាស់លោកបានពោលថា កន្ទេលធំបន្លំដេក)

    ក្រុម អ្នកសារព័ត៌មាន យើង ស្នើសុំ ដល់លោក អ៊ូច ភា អភិបាលខេត្តតាកែវ  មេត្តាមន្ត្រី ជំនាញ ចុះស៉ើប អង្កេត ក្នុងករណី បុគ្គលខិលខូច ដែលហ៊ានបំពាន ធ្វើរបងហ៊ុមព័ទ្ធ យកដីភ្នំ ជាសម្បត្តិរដ្ឋ មកធ្វើជាសម្បត្តិផ្ទាល់ខ្លួន ដោយក្តីអនុគ្រោះ

    យ៉ាងណាមិញ ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន រងចាំមើលថា តើការអនុវត្តច្បាប់ ក្នុងការកាប់ទន្ទ្រាន ហ៊ុមព័ទ្ធរបងយកដី ភ្នំខាងលើ តើស្ថាប័នពាក់ព័ន្ធ មានចំណាត់ការយ៉ាងណាវិញ?

    ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ