គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ ស្ថិតនៅឃុំស្ដៅ ស្រុកកងមាស

    ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ ស្ថិតនៅឃុំស្ដៅ ស្រុកកងមាស

    កំពង់ចាម៖ ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំមន្ត្រីជំនាញ អជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ ដែលស្ថិតនៅភូមិល្វាលើ ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។

    តាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំស្តៅ បានឲ្យដឹងថា ស្ថានភាពបាក់ស្រុតច្រាំងទន្លេនេះ មានប្រវែងប្រហែលជា ៨០ម៉ែត្រ ក្នុងនោះការបាក់ខ្លាំងប្រវែង ២០ម៉ែត្រ និងមានជម្រៅ ១៥ម៉ែត្រ។ ការបាក់ច្រាំងនេះគឺបណ្ដាលមកពីកត្តាធម្មជាតិ ដែលកន្លងមកនៅក្នុងទីតាំងខាងលើ មានកន្លែងដកទឹក នៅចម្ងាយប្រមាណជា ២០០ម៉ែត្រ ទៅ ៣០០ម៉ែត្រ ហើយជារៀងរាល់ឆ្នាំទីតាំងនេះត្រូវបានបងប្អូនប្រជាពលរដ្ឋបង្ហូរទឹកចេញ ដោយការបូមទៅចាក់ក្នុងទន្លេ ដើម្បីជៀសវាងការហូរច្រោះផែ្នកខាងក្រោមដែលជាមូលហេតុបង្កឱ្យបាក់ស្រុតច្រាំងនៅចំណុចខាងលើ។

    បន្ទាប់ពីចុះពិនិត្យ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត រួមជាមួយនឹងមន្ត្រីជំនាញ បានជ្រើសរើសនូវជម្រើសចំនួន ០២ ក្នុងការបញ្ចៀសនៃការបាក់ច្រាំងទន្លេនេះ ដោយជម្រើសទី ១ យើងត្រូវជីកប្រឡាយបង្ហូរពីកន្លែងដែលបានដក់ទឹកបង្ហៀរទៅក្នុងទន្លេ ដូចជម្រើសទីមួយនេះយើងតម្រូវឱ្យមានការជីកប្រឡាយនៅតាមកន្លែងដែលដក់ទឹកខ្លាំង ដើម្បីនាំទឹកដែលបង្កឡើងដោយទឹកភ្លៀង យកទៅបង្ហូចោលក្នុងទន្លេ និងជម្រើសទី ២ គឺការបូមខ្សាច់ដើម្បីបំពេញប្រឡាយដែលដក់ទឹកនេះ។

    ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ សូមឱ្យពួកគាត់មានការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែតំបន់ដែលបាក់ច្រាំងនេះ គឺនៅកៀកនឹងលំនៅឋានរបស់ពួកគាត់។

    ឯកឧត្តមក៏បានបន្ថែមទៀតថា ឯកឧត្តមនឹងរិះរកវិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់នៃការបាក់ច្រាំងនេះ ក្នុងការធានាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ។

    ក្នុងឱកាសនៃការចុះពិនិត្យ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឧបត្ថម្ភប្រេងម៉ាស៊ូត ចំនួន ៣០០លីត្រ ជូនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំ ដើម្បីបូមទឹកចេញពីតំបន់ទំនាប ដើម្បីជៀសវាងការហូរច្រោះផ្នែកខាងក្រោមបណ្តាលឱ្យបាក់ស្រុកច្រាំងទន្លេនៅចំណុចខាងលើនេះ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ