ចាប់ផ្តើមផលិតអុកស៊ីសែនជំហានសាកល្បងក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម
ចាប់ផ្តើមផលិតអុកស៊ីសែនជំហានសាកល្បងក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម
ផ្សាយចេញនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១កំពង់ចាម៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយក្រុមការងារ បានអញ្ជើញចុះពិនិត្យដំណើរការផលិតអុកស៊ីសែន ជំហានសាកល្បង ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
បើតាមលោកវេជ្ជបណ្ឌិត យិន ស៊ីណាត ប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងដំណើរការផលិតអុកស៊ីសែនសាកល្បងនេះ គឺចាប់ផ្ដើមដំណើរការត្រឹមរយៈពេល ១២ម៉ោងប៉ុណ្ណោះ ពោលគឺ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧យប់ ដោយហេតុថា ម៉ាស៊ីនផលិតអុកស៊ីសែននេះមានសំឡេងខ្លាំង ម្យ៉ាងទៀតគឺត្រូវថែទាំម៉ាស៊ីននោះផងដែរ។
លោកវេជ្ជបណ្ឌិត យិន ស៉ីណាត បានបញ្ជាក់ទៀតថា ក្រោយពេលបានសាក ល្បង ម៉ាស៊ីនផលិតអុកស៊ីសែននេះ អាចមានសមត្ថភាព ផលិតអុកស៊ីសែនបាន ១០ បំពង់ ក្នុងរយៈពេល ១ម៉ោង ។
លោកវេជ្ជបណ្ឌិត បានរំលឹកដែរថា ម៉ាស៊ីនសម្រាប់ផលិតអុកស៊ីសែនមួយគ្រឿងនេះ គឺជាជំនួយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវដែលលោកទាំងពីរ បានសម្រេចផ្តល់ជំនួយម៉ាស៊ីនសម្រាប់ផលិតអុកស៊ីសែន មួយគ្រឿងនេះដល់ខេត្តកំពង់ចាម បន្ទាប់ពីមានការខ្នះខ្នែងយ៉ាងពេញទំហឹងពីឯកឧត្តមអ៊ុន ចាន់ដា ជាអភិបាលខេត្ត ដើម្បីផ្គត់ផ្គង់ដល់អ្នកជំងឺកូវីដ ១៩ កម្រិតធ្ងន់នៃមន្ទីរ ពេទ្យមេគង្គកំពង់ចាម៕
No comments