ស្រុកបាទី៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ជាច្រើនកន្លែង កំពុងតែបើកដំណើរយ៉ាងអាណាធិបតេយ្យ ដោយគ្មានការរំខានដល់ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន_វគ្គ១
ស្រុកបាទី៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ជាច្រើនកន្លែង កំពុងតែបើកដំណើរយ៉ាងអាណាធិបតេយ្យ ដោយគ្មានការរំខានដល់ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន_វគ្គ១
ផ្សាយចេញនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១
ខេត្តតាកែវ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ ជាច្រើនកន្លែង «មាន់ជល់ ហាយឡាយ បង្គប់អាប៉ោង និងឆ្នោតឡូតូ ប្រភេទកាស៊ីណូ អនឡាញ» ស្ថិតនៅឃុំក្រាំងធ្នង់ និងឃុំត្រពាំងសាប ក្នុងស្រុកបាទី ខេត្តតាកែវ កំពុងតែបើកដំណើរការបានយ៉ាង អាណាធិបតេយ្យ ដោយគ្មានការរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បន្តិចសោះឡើយ។
តាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា៖ «ម្ចាស់ទីតាំងបនល្បែងស៊ីសងខុសច្បាប់ ទាំងនេះ បានដើរប្រមូលផ្ដុំ ជនញៀនល្បែងឲ្យមកលេង ល្បែងភ្នាល់ដាក់លុយ ដោយភ្នាល់ មួយគួរៗ រាប់រយលានរៀល ថែមទាំងស្រែកហ៊ោកញ្ជ្រៀវ ឡូឡាពេលឈ្នះចាញ់ម្តងៗ ដោយគ្មានខ្លាចញញើត សមត្ថកិច្ច ឡើយ»។
ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមាន ទីតាំងបនល្បែង ខុសច្បាប់ ទាំងអស់នេះ ដែលជាជម្រកដល់ជនញៀនល្បែង មកពពាក់ពពូនគ្នា លេងល្បែងភ្នាល់ ដាក់លុយ ខណៈដែលល្បែងស៊ីសងខុសច្បាប់ ទាំងអស់នេះ គឺជាដើមចមនៃការបង្កបង្កើត នៃបទល្មើស ជាពិសេស អំពើហិង្សា លួច ប្លន់ កាប់សម្លាប់ ព្រាត់ប្រាសប្ដីប្រពន្ធកូន គឺកើតចេញពីល្បែង។
ចំណែកលោក ខន រ៉ានី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងសាប សារព័ត៌មានយើងធ្លាប់បានផ្តល់ព័ត៌មាន ជូន ប៉ុន្តែហាក់ដូចជាគ្មានចំណាត់ការសោះ។
ពាក់ព័ន្ធទៅនិងករណី ទីតាំងល្បែងស៊ីសងទាំងអស់នេះ តើលោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី នៃស្នងការនគរបាលខេត្តតាកែវ មានសមត្ថភាព បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ ទាំងអស់នេះបានដែរឬយ៉ាងណា?
ប្រជាពលរដ្ឋជាច្រើន កំពុងរង់ចាំមើលចំណាត់ការ របស់អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធក្នុងមូលដ្ឋាន និង កំពុងរង់ចាំមើលចំណាត់ការរបស់ លោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ហ៊ានចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ ទាំងអស់នេះ ដែរឬទេ៕
ជុំវិញការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មានយើរង់ចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!
ទំនាក់ទំនងការិយាល័យនិពន្ធ៖
☎️077 90 66 64 Cellcard
☎️098 90 66 64 Smart
No comments