គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    បង្ហោះសារជេរប្រមាថមើលងាយសមត្ថកិច្ច ពេលកំពុងអនុវត្តច្បាប់ចរាចរណ៍ ត្រូវកោះហៅមកអប់រំណែនាំ និងសុំទោសជាសាធារណៈ

    បង្ហោះសារជេរប្រមាថមើលងាយសមត្ថកិច្ច ពេលកំពុងអនុវត្តច្បាប់ចរាចរណ៍ ត្រូវកោះហៅមកអប់រំណែនាំ និងសុំទោសជាសាធារណៈ

    ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅឲ្យចូលខ្លួនមកបំភ្លឺ និងសុំទោសជាសាធារណៈបន្ទាប់បានបង្ហោះសារតាមបណ្ដាញសង្គម ជេរប្រមាថមើលងាយដល់កម្លាំងសមត្ថកិច្ច ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍នៅលើដងផ្លូវសាធារណៈ។

    ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ម្ចាស់គណនី Facebook ឈ្មោះ «ដានី លក់ទូរស័ព្ទគ្រប់ប្រភេទ» បានផុសព័ត៌មានមិនពិតនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ថា «នៅមុខសួនវឌ្ឍនៈ ផ្លូវវេងស្រេង ពួកអាជញ្ជក់ឈាម ខុសពីប្រទេសថៃ ឆ្ងាយដូចមេឃ និងដី» ដែលមានខ្លឹមសារប្រមាថមើលងាយមកលើមន្ត្រីនរគរបាលដែលជាអ្នកអនុវត្តច្បាប់។

    តាមពិតជាក់ស្តែងករណីនេះ គឺជាការចាប់ផាកពិន័យបុរសម្នាក់ឈ្មោះ សេង ដានី ដែលបានបើកបរល្មើសនឹងច្បាប់ចរណ៍ នៅវេលាម៉ោង៨៖៣០នាទី ត្រង់ចំណុចសួនវឌ្ឍនៈ ដោយមន្ត្រីនគរបាលចរណ៍ធ្វើការផាកពិន័យទៅតាមច្បាប់ និងបានចេញវិក័យបត្រផាកពិន័យត្រឹមត្រូវ។

    ប៉ុន្តែនៅថ្ងៃល្ងាចទី១៤ ខែតុលា ឆ្នាំ២០២១ បុរសឈ្មោះ សេង ដានី នេះ បានផុសផ្សាយព័ត៌មានមិនពិត និងជេរប្រមាទមកលើសមត្ថកិច្ច ដែលជាអ្នកអនុវត្តច្បាប់ និងក្នុងគោលបំណងអាក្រក់បង្ខូចកិត្តិយសរបស់សមត្ថកិច្ច ក៏ដូចជាធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។

    រហូតដល់វេលាម៉ោង ២៖០០នាទីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ សមត្ថកិច្ចនៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃផែនការងារសន្តិសុខ បានកោះហៅឈ្មោះ សេង ដានី ចូលមកមកបភ្លឺ ដោយបានទទួលនូវកំហុស និងធ្វើការថតវីដេអូសុំទោសជាសាធារណៈចំពោះប្រជាពលរដ្ឋ ជាពិសេសសមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់ដើម្បីសុំការលើកលែងទោស៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ