គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    បែកធ្លាយ ប្រជាពលរដ្ឋ នៅភូមិ ព្រែកតាព្រីង សង្កាត់សិត្បូ ភូមិលេខ៥សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដាក់ពាក្យប្តឹងទៅក្រសួងមហាផ្ទៃ_វគ្គ៧

    បែកធ្លាយ ប្រជាពលរដ្ឋ នៅភូមិ ព្រែកតាព្រីង សង្កាត់សិត្បូ ភូមិលេខ៥សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដាក់ពាក្យប្តឹងទៅក្រសួងមហាផ្ទៃ_វគ្គ៧

    ផ្សាយចេញនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១
    ខេត្តកណ្ដាល៖ យោងតាមឯកសារ នៃពាក្យបណ្ដឹង របស់ប្រជាពលរដ្ឋ រស់នៅភូមិ ព្រែកតាព្រីង សង្កាត់សិត្បូ និង ភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានប្តឹង ឈ្មោះ ឈឹម ពេញ ភេទប្រុស មុខងារមន្ត្រីជលផល ឈ្មោះជី គឹមហៃ ភេទប្រុស មុខងារមន្ត្រីសាលាស្រុកស្អាង និងឈ្មោះ ញឹម វណ្ណឌិន មុខងារអតីតអភិបាលស្រុកស្អាង និងបក្សពួក ពីបទធ្វើ តារាងបញ្ជី សម្រង់ឈ្មោះ ពលរដ្ឋ របាយការណ៍ចុះថ្ងៃទី០៤ខែមីនាឆ្នាំ២០១៩ ភូទកុហក់ថ្នាក់លើបង្កអោយមាទំនាស់ដីធ្លី ។

    យោងលិខិតលេខ :១០០៣ ស.ជ.ណ ផ.ក ចុះថ្ងៃទី១៨ខឋេកញ្ញាឆ្នាំ២០១៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី
    -លិខិតចុះថ្ងៃទី០៤ខែមិនាឆ្នាំ២០១៩ របស់លោក អភិបាលស្រុកស្អាង

    តបតាមកម្មវត្ថុន៨ងយោងខាងលើ នាងខ្ញុំ -ខ្ញុំបាទ គោរពប្រតិបត្តិ សូមសម្តេច ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ អំពីបញ្ហាទំនាស់ដីធ្លី បឹងត្នោត  ស្ថិតនៅភូមិព្រែកតាព្រីង  ភូមិសិត្បូ សង្កាត់តាខ្មៅ ខេត្តកណ្ដាល

    សម្ដេច ក្រឡាហោម ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាទីគោរពដ៏ខ្ពង់ខ្ពស់ ទើបតែថ្មីៗនេះ ខ្ញុំបាទ/នាងខ្ញុំ និងបានទទួលដំណឹង តាមរយៈសារព័ត៌មាន ចុះផ្សាយ ពីបញ្ហាទំនាស់ដីធ្លី ចំណុច បឹងត្នោត ព្រោះអាជ្ញាធរគ្រប់ថ្នាក់ និងក្រុមហ៊ុន ឃុន សៀ  មិនព្រមដោះស្រាយ សម្របសម្រួលគោលនយោបាយ តាមចំណារ ដ៏ខ្ពង់ខ្ពស់ របស់សម្តេច អគ្គមហាសេនាបតី តេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្តតាមខ្លឹមសារលិខិត លេខ:១០០៣ សជណ.ផក ចុះថ្ងៃទី ១៨ខែកញ្ញាឆ្នាំ១០១៨ ដែលតំរូវអោយ អាជ្ញាធរខេត្តនិង ភាគីក្រុមហ៊ុន ត្រូវសហការ ក្នុងការ សម្របសម្រួល និងដោះស្រាយជាមួយប្រជាពលរដ្ឋ ដែលបានអាស្រ័យផល ប៉ុន្តែមន្ត្រី នៃអាជ្ញាធរស្រុកស្អាង ឃុំនិងភូមិ មានការរើសអើង ប្រកាន់បក្សពួក ធ្វើតារាងសម្រង់ បញ្ជីឈ្មោះ តែក្រុមខ្លួន និងដាក់ទំហំផ្ទះ និងទំហំដីអាស្រ័យផល មិនគ្រប់ ចំនួនថែមទៀត ឯអ្នកមានដី អាស្រ័យផល ទំហំធំៗ អស់លោកមន្ត្រី អាជ្ញាធរ ស្រុក-ឃុំ -ភូមិរហូតមកដល់ បច្ចុប្បន្ន មិនហៅចូលដោះស្រាយ ទង្វើទាំងនេះ ជាចេតនា ទុច្ចរិតបង្កបញ្ហាបង្កើតទំនាស់ដីធ្លី បង្កើនការថ្នាំងថ្នាក់ ដល់ប្រមុខរដ្ឋាភិបាល។ សេចក្តីបានគោរពជូនខាងលើនាងខ្ញុំ/ខ្ញុំបាទ គោរពសុំសម្តេច ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយរកយុត្តិធម៌ ដល់នាងខ្ញុំ/ខ្ញុំបាទនិងមានវិធានការរដ្ឋបាល តាមផ្លូវច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះមន្ត្រី ខិលខូច ដោយក្តីអនុគ្រោះ  ។

    លោក ញឹម វណ្ណឌិន អភិបាល ស្រុកស្អាង នាឆ្នាំ២០១៩ បានប្រាប់អ្នកសារព័ត៌មានយើង មានលោក ឃឹម ពេញ ជាអ្នកធ្វើ តារាង  ប្រធាន ក្រុមការងារ លោក ជី គឹម ហៃ ចំណែក រូបគាត់ ពិតជាបានចុះហេត្ថលេខា និងត្រាពិតប្រាកដមែន ក្នុងករណី នោះដែល គឺមានការពាក់ព័ន្ធ ទៅនិង ប្រធានក្រុមប្រឹក្សាខេត្ត កណ្ដាល ឯកឧត្តម.ម៉ៅ ភារុន .កាលនៅកាន់តំណែង ជាអភិបាលខេត្តកណ្តាល មិនមានពាក់ព័ន្ធ និងឯកឧត្ដម គង់ សោភ័ណ្ឌនោះ ទេ

    ប្រជាពលរដ្ឋ ស្នើសុំ ដល់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃ គណៈអភិបាលខេត្តកណ្តាល ជួយអន្តរាគមន៍  និងចាត់វិធាន រដ្ឋបាល ចំពោះ បុគ្គល ដែលឃុំឃិត គ្នាជាប្រព័ន្ធ ក្លែងឯកសារ ភូតភរកុហក ថ្នាក់ដឹកនាំ

    ប្រជាពលរដ្ឋ ស្នើសុំ ដល់ សម្តេច ក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់មន្ត្រីជំនាញ ចុះស៉ើប អង្កេត ចំពោះ មន្ត្រី គ្រប់ល្ពៅ ទាំងនេះ ដោយ ក្តីអនុគ្រោះ

    ក្រុមការងារ អ្នកសារព័ត៌មានយើង រងចាំការឆ្លើយ បំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេល ម៉ោង ធ្វើការ សូមអរគុណ៕ (ប្រភព៖ រស្មីក្រុងតាខ្មៅ)

    [ទំនាក់ទំនងការិយាល័យនិពន្ធ៖ 098906664]

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ