ស្ងាត់ៗ ប្រធានពន្ធនាគារខេត្តកណ្ដាលត្រូវបានរដកចេញ ខណៈក្រសួងមហាផ្ទៃតែងតាំង លោក ឯម និមល ឲ្យជំនួស
ស្ងាត់ៗ ប្រធានពន្ធនាគារខេត្តកណ្ដាលត្រូវបានរដកចេញ ខណៈក្រសួងមហាផ្ទៃតែងតាំង លោក ឯម និមល ឲ្យជំនួស
ខេត្តកណ្ដាល៖ លោកឧត្ដមអគ្គានុរក្ស ថ្នាក់លេខ១ ចាត សុីនាង អត្តលេខ០០៥៣ ត្រូវបានដកចេញពីប្រធានពន្ធនាគារខេត្តកណ្ដាល ឲ្យទៅកាន់មុខតំណែងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃវិញ។ នេះបើយោងតាមអនុក្រឹត្យស្តីពីការតែងតាំងមន្ត្រីរាជការ លេខ៤៧២ អនក្រ.តត ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ដែលបណ្ដាញព័ត៌មាន ទើបទទួលបាននៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ។
ក្នុងសេចក្តីសម្រេច មាត្រា១ តែងតាំងលោកឧត្ដមអគ្គានុរក្ស ថ្នាក់លេខ១ ចាត សុីនាង អត្តលេខ០០៥៣ ឲ្យទៅកាន់មុខតំណែងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។
ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាសស្ដីពីការតែងតាំងមន្ត្រីពន្ធនាគារ ល៣ខ២៦២៤ ប្រក ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ សម្រេចតែងតាំងលោកឧត្ដមអគ្គានុរក្ស ថ្នាក់លេខ៣ ឯម និមល អត្តលេខ០១៦៣ ឲ្យទៅកាន់មុខតំណែងជាប្រធានពន្ធនាគារខេត្តកណ្តាល ជំនួសលោកឧត្ដមអគ្គានុរក្ស ចាត សុីនាង វិញ។
គួរជម្រាបថា លោកឧត្ដមអគ្គានុរក្ស ឯម និមល ជាអនុប្រធានពន្ធនាគារខេត្តកណ្តាលដែលបម្រើការងារអស់រយះពេលជាយូរយារណាស់មក៕
No comments