ល្បែងស៊ីសង ជាច្រើនកន្លែងនៅស្រុកព្រៃឈរ កំពុងតែបើកដំណើរការយ៉ាងរលូន ហាក់ដូចជាគ្មានការរំខានដល់សមត្ថកិច្ច ពាក់ព័ន្ធក្នុងមូលដ្ឋាន
ល្បែងស៊ីសង ជាច្រើនកន្លែងនៅស្រុកព្រៃឈរ កំពុងតែបើកដំណើរការយ៉ាងរលូន ហាក់ដូចជាគ្មានការរំខានដល់សមត្ថកិច្ច ពាក់ព័ន្ធក្នុងមូលដ្ឋាន
ផ្សាយចេញនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១កំពង់ចាម៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ ហាយឡាយ» ប្រភេទកាស៊ីណូអនឡាញ ស្ថិតនៅភូមិដូនដី ឃុំជ្រៃវៀន-ភូមិសូដី ឃុំវត្តថ្មី-និងភូមិត្រពាំងព្រះ ឃុំត្រពាំងត្រសាំង ស្រុកព្រៃឈរ ខេត្តកំពង់ចាម កំពុងតែបើកដំណើរការយ៉ាងរលូន និងអាណាធិបតេយ្យពេញស្រុកភូមិ តែហាក់ដូចជាគ្មានការរំខានដល់សមត្ថកិច្ច ពាក់ព័ន្ធក្នុងមូលដ្ឋានបន្តិចសោះឡើយ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ ជាច្រើនកន្លែងខាងលើនេះ មានអ្នកកាងម្នាក់ ឈ្មោះ និត ដោយមិនដឹងថាបុគ្គលរូបនេះ មានគាថា ឬអាគមន៍ ពិសេសអ្វីនោះទេ បានជាមានសមត្ថភាពខ្ពស់ក្នុងការបំបាំង ភ្នែកពីសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន។
ពាក់ព័ន្ធទៅនិង ករណីល្បែងស៊ីសងខុសច្បាប់ ខាងលើ ប្រជាពលរដ្ឋ ជាច្រើន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះកាលណាមានល្បែងស៊ីសងកើតឡើងក្នុងមូលដ្ឋាន ប្រាកដជាមានបទល្មើសកើតឡើង ជាក់ជាមិនខាន! និងសុំសំណូមពរដល់លោក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមមេត្តាចាត់វិធានការបង្ក្រាបទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ ខាងលើនេះផងទាន៕
No comments