ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ការបូបពីស្រ្តីម្នាក់រួចត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួង ឃាត់ខ្លួនបាន
ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ការបូបពីស្រ្តីម្នាក់រួចត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួង ឃាត់ខ្លួនបាន
ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់ការបូបពីស្រ្តីម្នាក់ ដែលកំពុងធ្វើដំណើរតាមដងផ្លូវ បានសម្រេច បន្ទាប់មកត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រសួងមហាផ្ទៃកំពុងល្បាតឃើញឆក់ជាក់ស្ដែងដេញប្រផាប់ប្រផីងភ្លាមៗតែម្ដងរហូតឃាត់ខ្លួនបានសម្រេច។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យបានធ្វើឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្លូវរថភ្លើងម្ដុំសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ និងបានធ្វើសកម្មភាពឆក់នៅចំណុច ផ្លូវ១៩៨៦ មូលដ្ឋានសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ សុវណ្ណ វីរះ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលផ្លូវលំម្ដុំសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីនគរបាលជំនាញបានឲ្យដឹងថា៖ ដោយមានបទបញ្ជាពីថ្នាក់ដឹកនាំឲ្យចុះជួយល្បាតតាមមូលដ្ឋាន នៅមុនពេលកើតហេតុ កម្លាំងជំនាញល្បាត របស់ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានល្បាតក្នុងមូលដ្ឋានងាយរងគ្រោះស្រាប់តែមាននារីម្នាក់ កំពុងជិះម៉ូតូម៉ាក់វីវ៉ាតាមបណ្ដោយ ផ្លូវលេខ១៩៨៦ ខណៈនោះមានជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាកឃ្លីកពណ៌ខ្មៅលាយទឹកក្រូចពាក់ស្លាកលេខភ្នំពេញ1IX-1140 ជិះពីក្រោយនារីរងគ្រោះ បានធ្វើសកម្មភាពឆក់ការបូបបានសម្រេច ភ្លាមៗនោះ កម្លាំងកំពុងល្បាតបានឃើញហេតុនោះក៏ដេញប្រផាប់ប្រផីងពីចំណុចកើតហេតុនៅតាមបណ្ដោយផ្លូវលេខ១៩៨៦សង្កាត់ភ្នំពេញថ្មី រហូតដល់ផ្លូវ រថភ្លើងមូលដ្ឋានសង្កាត់ទួលសង្កែទី១ ទើបឃាត់ខ្លួនសង្ស័យបានសម្រេច។
ក្រោយពេលកើតហេតុកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងទៅក្រសួងមហាផ្ទៃដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។
ចំណែកវត្ថុតាងការបូបនគរបាលបានប្រគល់ជូននារីរងគ្រោះវិញ៕
No comments