ដោយសារភ្លើងប្រច័ណ្ឌ បុរសជាប្តីបានយកកាំបិត អារ.ក ប្រពន្ធស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់មក អារ.ក សម្លាប់ខ្លួនឯងដើម្បីបញ្ចប់ជីវិត
ដោយសារភ្លើងប្រច័ណ្ឌ បុរសជាប្តីបានយកកាំបិត អារ.ក ប្រពន្ធស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់មក អារ.ក សម្លាប់ខ្លួនឯងដើម្បីបញ្ចប់ជីវិត
ផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ខេត្តកណ្ដាល៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ ចំណុចភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានករណីដល់រន្ធត់មួយ ដោយបុរសជាប្តីយកកាំបិតអារ.ក ប្រពន្ធឲ្យស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម ហើយអារ.ក សម្លាប់ខ្លួនឯងដើម្បីបញ្ចប់ជីវិត តាមក្រោយ ដោយបន្សល់ទុកកូនប្រុស២នាក់ឲ្យរស់នៅកំព្រាឯកោ។
ប្រភពព័ត៌មានបានឲ្យដឹងថា៖ ជនសង្ស័យជាប្តី តែងតែប្រច័ណ្ឌដាក់ប្រពន្ធ ក្រោយដឹងថាប្រពន្ធលេងឆាតជាមួយប្រុសផ្សេង រហូតមកដល់ថ្ងៃកើតហេតុ បុរសជាប្តីបានផ្ទុះភ្លើងប្រច័ណ្ឌខ្លាំង ក៏គិតខ្លីសម្រេចបញ្ចប់ជីវិតប្រពន្ធ ដោយអារ.ក បន្ទាប់មកសម្លាប់ខ្លួនឯងតាមក្រោយ ដើម្បីបញ្ចប់រឿង។
ប្រភពដដែលបានបញ្ជាក់ឲ្យដឹងថា៖ ស.ព.ជ.ន.រ.ង.គ្រោះ ជាប្រពន្ធមានឈ្មោះ គឹម ពៅ ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរមេផ្ទះ មានស្នាមរបួសកាត់ទទឹង.ក ជំរៅដល់ឆ្អឹង កង.ក ប្រវែង១៤cm x 6cm ដាច់បំពង់ខ្យល់ និងបំពង់.ក ចំណែកស.ព.ជ.ន.ដៃដល់ជាប្តីមានឈ្មោះ ពេជ្រ វិចិត្រ ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មកររោងចក្រ បានស្លាប់ខណៈបញ្ជូនដល់មន្ទីពេទ្យ ដោយមានរបួសដាច់បំពង់ខ្យល់ កាត់ទទឹង.ក ប្រវែង ០៨cm x ០៣cm។
ប្រភពបានបន្តទៀតថា៖ ជនសង្ស័យជាប្ដីកន្លងមកធ្លាប់ប្រច័ណ្ឌដាក់ប្រពន្ធខ្លួន ដោយសារប្រពន្ធលេងឆាតជាមួយប្រុសផ្សេងមកដល់ថ្ងៃកើតហេតុជនសង្ស័យដើរនិយាយប្រាប់អ្នកជិតខាងថាអញលាហើយ មើលកូនអញផង។
សូមជម្រាបថាសពជនរងគ្រោះឈ្មោះ គឹម ពៅ មានកូនប្រុសចំនួន ២នាក់៖ទី១.ឈ្មោះ វិចិត្រ រតនា ភេទប្រុស អាយុ ១៤ឆ្នាំ និងទី២.ឈ្មោះ វិចិត្រ រតនៈ ភេទប្រុស អាយុ ៦ឆ្នាំ ។ នៅក្នុងផ្ទះកូនប្រុសទាំង២នាក់ អង្គុយកៀនផ្ទះ ដោយកូនប្រុសច្បងឈ្មោះ វិចិត្រ រតនា ឮសូរសម្លេងវ៉ៃគ្នា ក៏ចូលទៅមើលឃើញឪពុកកំពុងយកកាំបិតអារ.កម្តាយ ក៏រត់ទៅហៅអ្នកជិតខាងអោយមកជួយ ។ លុះពេលមកដល់ឃើញម្តាយដេកស្លាប់មានស្នាមអារ.ក ហើយឪពុកដេកអោបពីលើក៏មានស្នាមអារ.កដែរ។ តែនៅមានដង្ហើម អ្នកជិតខាងក៏ទូរស័ព្ទទៅប៉ូលិសនិងឡានសង្គ្រោះ ក្រោយមកឡានសង្គ្រោះក៏ដឹកឪពុកទៅមន្ទីពេទ្យបង្អែកស្រុកកណ្តាលស្ទឹង ពេលទៅដល់មន្ទីពេទ្យក៏ដាច់ខ្យល់ស្លាប់តែម្តង។
ក្រោយពេលកម្លាំងជំនាញធ្វើការពិនិត្យរួចរាល់ ក៏បានប្រគល់សព ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាម ប្រពៃណី៕
No comments