ថ្នាក់ដឹកនាំ ដែលបម្រើរាស្ត្រដ៏ស្មោះត្រង់ទោះទៅទីណា ក៏រាស្ត្រពេញចិត្តដែរ អភិបាលខេត្តកំពតចុះសួរសុខទុក្ខ អាជីវករ នៅផ្សារសាមគ្គី..!
ថ្នាក់ដឹកនាំ ដែលបម្រើរាស្ត្រដ៏ស្មោះត្រង់ទោះទៅទីណា ក៏រាស្ត្រពេញចិត្តដែរ អភិបាលខេត្តកំពតចុះសួរសុខទុក្ខ អាជីវករ នៅផ្សារសាមគ្គី..!
កំពត៖ ឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត នាព្រឹកថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខ ជាមួយអាជីវករ ផ្សារសាមគ្គីទីរួមខេត្តកំពតក្នុងសង្កាត់កំពង់បាយ ក្រុងកំពត អមដំណើរដោយលោកស្នងការខេត្ត លោកអភិបាលក្រុង លោក លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធ មួយចំនួនទៀត។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តល់ជូនថវិកា មួយចំនួម ជូនដល់លោកតា លោកយាយ និងបានណែនាំដល់អ្នកទទួលម៉ៅការភាស៊ីទាំងអស់ មិនត្រូវយកភាស៊ីលើសការកំណត់ ដែលមានចែងនៅក្នុងសៀវភៅបន្ទុក ជាពិសេសមិនត្រូវយកភាស៊ីពីជនចាស់ជរា ដែលមានអាយុចាប់ពី ៦០ឡើង ឬក្មួយតូចៗ ដែលលក់បន្លែបង្កា ត្រី…បន្តិចបន្តួចនោះឡើយហើយឯកឧត្ដម ក៏បានទទួលយកសូមណូមពរមួយចំនួនរបស់អាជីវករ ដេីម្បីដោះស្រាយជូនពួកគាត់ផងដែរ។
នាឱកាសនោះឯកឧត្តមជួបជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្វែងយល់ និងចូលរួមដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលជាតម្រូវការចាំបាច់ តាមការស្នើសុំរបស់ប្រជាពលរដ្ឋ នៅវេទិកាក្នុងសាលាខេត្តកំពត។
សូមម្រាបថា នេះជាលើកទី១ហើយដែលឯកឧត្តម បានធ្វើវេទិកាដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត បន្ទាប់ពីឯកឧត្តមត្រូវបានប្រកាសតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកំពតកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ៕
No comments