សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា៖ រដ្ឋាភិបាលមិនទាន់មានគោលការណ៍ណាក្នុងការអនុញ្ញាតឱ្យមានការរៀបអាពាហ៍ពិពាហ៍ជាឡើងវិញទេ
សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា៖ រដ្ឋាភិបាលមិនទាន់មានគោលការណ៍ណាក្នុងការអនុញ្ញាតឱ្យមានការរៀបអាពាហ៍ពិពាហ៍ជាឡើងវិញទេ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ បានគូសបញ្ជាក់ថា៖ «រដ្ឋាភិបាលមិនទាន់មានគោលការណ៍ណាក្នុងការអនុញ្ញាតឱ្យមានការរៀបអាពាហ៍ពិពាហ៍ជាឡើងវិញទេ ហើយសារសំឡេងរបស់សម្ដេច ដែលត្រូវបានចែកចាយតាមបណ្ដាញសង្គមនៅថ្ងៃនេះ គឺជាសារសំឡេងចាស់របស់សម្ដេចកាលពីខែវិច្ឆិកា ឆ្នាំ២០២០»។
គួរបញ្ជាក់ផងដែរថា៖ នៅថ្ងៃនេះមានការចែករំលែកតគ្នានូវសារសំឡេងចាស់មួយរបស់សម្ដេចតេជោ ដែលប្រកាសថានឹងអនុញ្ញាតឱ្យមានការរៀបចំអាពាហ៍ពិពារណ៍ឡើងវិញក្នុងរដូវរំហើយឆ្នាំនេះ។ សារសំឡេងនេះគឺក្នុងពេលដែល សម្ដេចតេជោ ប្រកាសនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បិទព្រឹត្តិការណ៍កូវីដ-១៩ ៣ វិច្ឆិកាកាលពីកន្លងទៅ៕ [ប្រភព៖ ក្រសួងព័ត៌មាន]
No comments