គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ខណ្ឌចំការមន៖ ទីតាំងល្បែងស៊ីសង កំពុងតែបើកដំណើរការយ៉ាងរលូន ខណៈអាជ្ញាធរមានសមត្ថកិច្ច មិនព្រមបង្រ្កាប_វគ្គ១

    ខណ្ឌចំការមន៖ ទីតាំងល្បែងស៊ីសង កំពុងតែបើកដំណើរការយ៉ាងរលូន ខណៈអាជ្ញាធរមានសមត្ថកិច្ច មិនព្រមបង្រ្កាប_វគ្គ១

    ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១
    ភ្នំពេញ៖ ជនញៀនល្បែងជាច្រើនអ្នកកំពុងតែប្រមូលផ្ដុំគ្នា លេងល្បែងស៊ីសង មាន់ជល់ យ៉ាងរលូន ស្ថិតនៅបណ្តោយផ្លូវប្រឡាយទឹកស្អុយ ម្ដុំសិប្បកម្មឈើ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ខណៈសមត្ថកិច្ចក្នុងមូលដ្ឋានមិនព្រមបង្ក្រាបតាមការ ស្នើសុំរបស់ប្រជាពលរដ្ឋ។

    តាមព័ត៌មាន ជាក់ស្ដែង នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នេះ ក្រុមការងារសារព័ត៌មានយើង បានចុះដល់ចំណុចទីតាំង ហើយបានរាយការណ៍ព័ត៌មានជូនដល់ សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន និងស្នើសុំដល់កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបទប់ស្កាត់ តែបែរជា សមត្ថកិច្ចគ្មានចំណាត់ការទៅវិញ។

    ប្រជាពលរដ្ឋ បានរិះគន់ថា ភាពអសកម្ម របស់សមត្ថកិច្ចមូលដ្ឋាន កំពុងតែអនុវត្តផ្ទុយពីគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ដែលចេញដោយក្រសួងមហាផ្ទៃ។

    ប្រជាពលរដ្ឋ ជាច្រើន បានបន្ត រិះគន់ទៀតថា៖ បើអាជ្ញាធរមានសមត្ថកិច្ច ក្នុងមូលដ្ឋានមិនព្រមបង្ក្រាបទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ទាំងនេះទេ នោះប្រាកដជាមាន ករណី លួច ឆក់ ប្លន់ កើតឡើងជាបន្តបន្ទាប់ជាក់ជាមិនខាន។

    ទោះយ៉ាងណាក្តី ប្រជាពលរដ្ឋ នៅតែមាន ជំនឿលើលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមន ប្រាកដជាប្រើវិធានការក្តៅចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ ខាងលើ ជាក់ជាមិនខាន។

    ជុំវិញការចុះផ្សាយខាងលើនេះ សារព័ត៌មានយើង រង់ចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ