ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម
ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម
នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសសាធារណការ និងដឹកជញ្ជូន។
គូរបញ្ជាក់ថា លោក សុខ លឹមហៀង អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ត្រូវបានតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ជំនួសលោក សុខ ស្រ៊ុន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ដែលត្រូវបានផ្ទេរភារកិច្ចថ្មីទៅបំរេីការងារនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនវិញ។ ចៅ វង្ស
No comments