ស្រុកបាទី៖ បទល្មើសល្បែងស៊ីសងខុសច្បាប់ រីកដូចផ្សិត តែមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋានសម្ងំស្ងៀម_វគ្គ៣
ស្រុកបាទី៖ បទល្មើសល្បែងស៊ីសងខុសច្បាប់ រីកដូចផ្សិត តែមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋានសម្ងំស្ងៀម_វគ្គ៣
ផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ខេត្តតាកែវ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ ជាច្រើនកន្លែង «សង្វៀន មាន់ជល់» «មាន់ជល់ ហាយឡាយ» ស្ថិតនៅឃុំត្បែង និងឃុំត្រពត់សរ ក្នុងដែនដីស្រុកបាទី ខេត្តតាកែវ ដោយមានលោក ឆាយ កែវមុន្នី ជាអធិការនគរបាលស្រុក កំពុងតែបើកដំណើរការបានយ៉ាងអាណាធិបតេយ្យ រីករាលដាលដូចផ្សិត និងបានប្រើហិង្សា ដល់អ្នកសារព័ត៌មាន ឲ្យរបួសធ្ងន់ធ្ងរ ចំណែកឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន សម្ងំស្ងៀម មិនដែរឃើញបង្ក្រាបបានមួយករណីសោះឡើយ។
តាមប្រភពព័ត៌មាន ជាក់ស្ដែង នៅថ្ងៃទី១៦ ខែតុលា បានឲ្យដឹងថា៖ «ទីតាំងបនល្បែងស៊ីសងខុសច្បាប់ សង្វៀនមាន់ជល់ ស្ថិតនៅឃុំត្បែង ស្រុកបាទី កំពុងតែបើកទទួលជនញៀនល្បែងឲ្យមកលេង ល្បែងភ្នាល់ដាក់លុយ ថែមទាំងវាយអ្នកសារព័ត៌មាន ដោយដំបង រង់របួសធ្ងន់ធ្ងរ»។
ចំណែកឯលោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ប្រើទូរស័ព្ទតែខលរាយការណ៍ផ្តល់ព័ត៌មានមិនដែលលើក ហាក់បីដូចជាមិនយកចិត្តទុកដាក់ជាមួយការងារសន្តិសុខក្នុងមូលដ្ឋានសោះឡើយ។ នេះជាហេតុនាំឲ្យកើតមានឡើងនៅ បទល្មើសជាហូរហែ។
មហាជនជាច្រើន បានសម្តែងការ ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមាន ទីតាំងបនល្បែង ខុសច្បាប់ ទាំងអស់នេះ ដែលបន្តបើកទទួលជនញៀនល្បែង មកពពាក់ពពូនគ្នា លេងល្បែងភ្នាល់ ដោយរលូន ខណៈដែលល្បែងស៊ីសងខុសច្បាប់ ទាំងអស់នេះ គឺជាដើមចមនៃការបង្កបង្កើត នៃបទល្មើស ជាពិសេស អំពើហិង្សា លួច ប្លន់ កាប់សម្លាប់ ព្រាត់ប្រាសប្ដីប្រពន្ធកូន គឺកើតចេញពីល្បែង។
រីឯទីតាំងល្បែងស៊ីសង «មាន់ជល់ ហាយឡាយ» ស្ថិតនៅឃុំពត់សរ ស្រុកបាទី ក្រុមការងារសារព័ត៌មានយើង បានខលរាយការណ៍ដល់លោក ម៉ែន វណ្ណា នាយប៉ុស្តិ៍នគរបាលឃុំពត់សរ ប៉ុន្តែហាក់ដូចជានៅ បណ្តោយឲ្យបើកដំណើរការដោយរលូនទៅវិញ។
ទាក់ទិនទៅនិង បទល្មើសស៊ីសង រីកដូចផ្សិតទាំងអស់នេះ តើ.? លោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី មានអ្វីពាក់ព័ន្ធដែរឬយ៉ាងណា! ទើបមិនព្រមបង្រ្កាប?
មហាជនជាច្រើន កំពុងរង់ចាំមើលចំណាត់ការ របស់លោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី តើ.? ហ៊ានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ ទាំងអស់នេះ ដែរឬទេ៕
ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ជាច្រើន ស្នើសុំដល់លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ មេត្តាជួយដុះក្អែលឲ្យលោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ផង ដើម្បីឲ្យគាត់ចេញមុខមកបង្ក្រាបបទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
និងស្នើសុំដល់លោក អ៊ូច ភា អភិបាលខេត្តតាកែវ មេត្តា ជួយអន្តរាគមន៍ករណីអំពើហិង្សាលើអ្នកសារព័ត៌មាន ដោយក្តីអនុគ្រោះ៕
ជុំវិញការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មានយើរង់ចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!
ទំនាក់ទំនងការិយាល័យនិពន្ធ៖
☎️077 90 66 64 Cellcard
☎️098 90 66 64 Smart
No comments