រថយន្តស៊េរីទំនេីបមួយគ្រឿងនៅក្នុងឃ្លាំងត្រូវបានឆេះខ្ទេចដោយមិនដឹងមូលហេតុ!
រថយន្តស៊េរីទំនេីបមួយគ្រឿងនៅក្នុងឃ្លាំងត្រូវបានឆេះខ្ទេចដោយមិនដឹងមូលហេតុ!
ភ្នំពេញ៖ ហេតុការណ៍អគ្គិភ័យមួយបានឆាបឆេះរថយន្តស៊េរីទំនេីបមួយគ្រឿង ក្នុងឃ្លាំងចាក់សោរមួយកន្លែង ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចមូលដ្ឋានខណ្ឌដង្កោ ហៅរថយន្តពន្លត់អគ្គិភ័យ ចុះមកជួយអន្តរាគមន៍កាត់សោរចូលពន្លត់បានទាន់ពេលវេលាផងដែរ។
ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង០១និង៣០នាទីយប់រំលងអាធ្រាត ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ ស្ថិតនៅចំណុចឃ្លាំងស័ង្កសីមួយកន្លែង តាមបណ្តោយផ្លូវ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ហើយក្នុងហេតុការណ៍មួយនេះដែរ បណ្តាលឲ្យឆាបឆេះដែកស័ង្កសីអស់មួយចំនួន និងឆាបឆេះរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកតូយ៉ូតា អាល់ផាត(TOYOYA ALPHARD)១២កៅអី ប៉ុន្តែមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ១២ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ១និង៥០នាទីយប់រំលងអាធ្រាតនាថ្ងៃដដែរ៕
No comments