លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត ជិះម៉ូតូអត់ពាក់មួកសុវត្តិភាព ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ឃាត់ផាកពិន័យ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត ជិះម៉ូតូអត់ពាក់មួកសុវត្តិភាព ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ឃាត់ផាកពិន័យ
ផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង ស្នងការនគរបាលរាជធានីភ្នំពេញ បានជិះម៉ូតូត្រួតពិនិត្យមើលស្ថានភាពទឹកជំនន់ ក្នុងមូលដ្ឋាន ខណ្ឌដង្កោ ដោយមិនបានពាក់មួកសុវត្តិភាព ល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ផាកពិន័យជាប្រាក់ ៦០០០០៛ (ប្រាំមួយមុឺនរៀល)។
ជាក់ស្ដែង៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង ហើយនិងលោក ស ថេត បានអញ្ជើញមក ផ្នែកចរាចរណ៍ផ្លូវគោក នៃអធិដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីបង់ប្រាក់ តាមមាត្រាទី០៦ នៃអនុក្រឹត្យលេខ ៣៩ ចុះថ្ងៃទី១៧ ខែ០៣ ឆ្នាំ២០២០។
បន្ទាប់ពីបានឃើញលោក ឃួង ស្រេង អភិបាលរាជធានី ហើយនិងលោកឧត្តមសេនីយ៍ឯក ស ថេត ចូលខ្លួនទៅបង់ប្រាក់តាមការអញ្ជើញរបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មហាជនជាច្រើនបានលើកឡើងថា៖ «នេះជាគំរូដ៏ល្អមួយសម្រាប់មន្ត្រីទូទៅ ក្នុងការរួមចំណែកគោរពច្បាប់ចរាចរណ៍ និងជាគំរូល្អដ៏ប្រជាពលរដ្ឋទូទៅផងដែរ»៕ ដោយ៖ អក្សរ ន៚
No comments