ប្រមុខរដ្ឋាភិបាលចេញអនុក្រឹត្យផ្ទេរនិងតែងតាំងលោកស្នងការខេត្តតាកែវ ទៅជាអគ្គនាយករងអត្តសញ្ញាណកម្មវិញ
ប្រមុខរដ្ឋាភិបាលចេញអនុក្រឹត្យផ្ទេរនិងតែងតាំងលោកស្នងការខេត្តតាកែវ ទៅជាអគ្គនាយករងអត្តសញ្ញាណកម្មវិញ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងលោកឧត្តមសេនីយ៍ទោ សុខ សំណាង ពីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ទៅជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ នេះបើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលបណ្តាញព័ត៌មានយើងទើបទទួលបាននៅរសៀលថ្ងៃទី១១ ខែវិច្ឆិកានេះ។
ក្នុងអនុក្រឹត្យបានបញ្ជាក់ថា «ផ្ទេរ និងតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ទោ សុខ សំណាង អត្តលេខ០២១២១ ពីស្នងការនគរបាលខេត្តតាកែវ ទៅជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម»។
ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
No comments