ស្ត្រីវ័យចំណាស់ម្នាក់ ចាក់អាល់កុលដុតសម្លាប់ប្តីរបស់ខ្លួនទាំងរស់ នៅសង្កាត់ចាក់អង្រែលើ
ស្ត្រីវ័យចំណាស់ម្នាក់ ចាក់អាល់កុលដុតសម្លាប់ប្តីរបស់ខ្លួនទាំងរស់ នៅសង្កាត់ចាក់អង្រែលើ
ភ្នំពេញ៖ កាលពីវេលាម៉ោង០២និង០០នាទី រំលងអាធ្រាតថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅចំណុចក្នុងផ្ទះលេខ៣ ផ្លូវជាតិលេខ២ ក្រុមទី៦ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីឃាតកម្មដ៏រន្ធត់មួយ បង្កដោយស្ត្រីវ័យចំណាស់ម្នាក់បានយកអាល់កុលចាក់ដុតប្តីរបស់ខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង។
ជនសង្ស័យឈ្មោះ ទៀង ស៊ីម ភេទ ស្រី អាយុ ៧៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីកន្លែងស្នាក់នៅផ្ទះផ្ទះលេខ៣ ផ្លូវជាតិលេខ២ ក្រុមទី៦ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវជាប្រពន្ធជនរងគ្រោះ (ឃាត់ខ្លួន)។
ជនរងគ្រោះឈ្មោះ ភៅ ម៉ៅ ភេទប្រុស អាយុ ៨៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំពេទ្យ ទីកន្លែងស្នាក់នៅផ្ទះលេខ៣ ផ្លូវជាតិលេខ២ ក្រុមទី៦ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ស្លាប់)។
វត្ថុតាងដែលបន្សល់ទុករួមមាន៖ ដបទឹកសុទ្ធសំរាប់ដាក់អាកុលចំនួន០១, ដែកកេសចំនួន០២, អំបោសមួយឆេះខាងចុង, ប្រដាប់កើបសំរាម០១, កំទេចពូកឆេះចំនួន០១ថង់ និងមេសោរកូនសោរមួយចំនួន។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០២និង០០នាទីរំលងអាធាត្រនៅចំណុចក្នុងផ្ទះលេខ៣ ផ្លូវជាតិលេខ២ ក្រុមទី៦ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជនរងគ្រោះឈ្មោះ ភៅ ម៉ៅ ភេទប្រុស អាយុ ៨៥ឆ្នាំ ត្រូវជាប្តី កំពុងដេកនៅក្នុងផ្ទះជាមួយជនសង្ស័យឈ្មោះ ទៀង ស៊ីម ភេទស្រី អាយុ ៧៧ឆ្នាំ ត្រូវជាប្រពន្ធ ពេលនោះជនសង្ស័យបានយកអាកុលកន្លះលីត្រ ប្រហែលមួយដបទឹកសុទ្ធ ចាក់នៅលើពូក និងលើខ្លួនជនរងគ្រោះ ដែលកំពុងដេកលង់លក់ បន្ទាប់មកជនសង្ស័យបាន យកដែកកេសមកបញ្ឆេះដុតជនរងគ្រោះបណ្តាល ឲ្យរលាកពេញខ្លួន ហើយក៏បានស្លាប់តែម្តង។
ភ្លាមៗនោះផងដែរ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ចាក់អង្រែលើ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ទៀង ស៊ីម យកមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលសង្កាត់ចាក់អង្រែលើ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
ចំណែកសាកសពបានប្រគល់ទៅអោយក្រុមគ្រួសារសាច់ញ្ញាតិយកទៅតំកល់នៅវត្តចាក់អង្រែលើរងចាំបូជាតាមប្រពៃណី៕
No comments