កម្លាំងបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ «ហ្គេមបាញ់ត្រី» នៅលើទំនើបផ្សារសូរិយា
កម្លាំងបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ «ហ្គេមបាញ់ត្រី» នៅលើទំនើបផ្សារសូរិយា
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែវិច្ចិកា ឆ្នាំ២០២១ វេលាម៉ោង១និង១៥នាទីរសៀល លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចាត់ឲ្យលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ ដឹងនាំក្រុមការងារចុះបង្ក្រាបល្បែងសុីសងហ្គេមបាញ់ត្រី ខុសច្បាប់ដល់ធំនៅផ្សារទំនើបសូរិយាជាន់ទី៥ ដកហូតទូហ្គេមបាញ់ត្រីចំនួន ០៥ទូ យកទៅរក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ។
តាមមន្ត្រីជំនាបានពិនិត្យជាក់ស្តែងឃើញថាមានប្រភេទទូហ្គេមតុក្កត្តា សរុបចំនួន ៣៧ទូ និង មានទូហ្គេមបាញ់ត្រីចំនួន ០៥ទូ ត្រូវបានយកទៅរក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ។
ដោយឡែកទូហ្គេមតុក្កតាកំសាន្តចំនួន ៣២ទូ ផ្សេងទៀតដែលមិនពាក់ព័ន្ធនិងបទល្មើសល្បែងស៊ីសងមិនត្រូវបានដកហូតនោះទេ គឺរក្សាទុកបន្តអាជីវកម្មដដែល ប៉ុន្តែបើបង្កប់ ល្បែងស៊ីសងនោះ អាជ្ញាធរនិងអនុវត្តវិធានការច្បាប់ដោយមិនលើកលែងឡើយ។
ប្រជាពលរដ្ឋជាច្រើន ទាំងក្នុងនិងក្រៅមូលដ្ឋាន បានសម្តែងក្តីរីករាយ និងសាទរចំពោះចំណាត់ការរបស់អាជ្ញាធរខណ្ឌដូនពេញ ដែលដឹកនាំដោយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌ៕
No comments