គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាអនុគណៈកម្មការទី៤ សារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២១

    ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាអនុគណៈកម្មការទី៤ សារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២១

    ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធីបតីភាពក្នុងកិច្ចប្រជុំពិភាក្សាអនុគណ:កម្មការទី៤សារព័ត៌មាន និងផ្សព្វផ្សាយដើម្បីពិនិត្យវឌ្ឍនភាពការងារក្នុងការត្រមរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២១ និងពិនិត្យ មើលការងារបច្ចេកទេសក្នុងការរៀបចំមណ្ឌលព័ត៌មានអនឡាញ ដើម្បីធានាការទទួលរូបភាពនិងប្រព័ន្ធសំឡេងក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ និងព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូល។

    ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធាន អនុគណៈកម្មការទី៤ អំពីវឌ្ឍនភាពការងាររបស់អនុគណៈកម្មការ សម្រាប់ ត្រៀមរៀបចំកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធអាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ ២០ ២១ ដោយក្រុមការងារពាក់ពន្ធ័ទាំងអស់របស់អនុគណៈកម្មទី៤ បានត្រៀមខ្លូនរួចរាល់សម្រាប់កិច្ចប្រជុំនាពេលខាងមុខនេះ។ កន្លងមកនេះ ក្រុមការងារក៏បាន ចូលរួមរៀបចំកិច្ចផ្សាយព្រឹត្តិការណ៍របស់ក្រសួងកិច្ចការនារី និងកិច្ចប្រជុំសភាអាស៊ី-អឺរ៉ុប។

    ដោយឡែកព្រឹត្តិការណ៍អមចំនួនពីរទៀតដែលនឹងរៀបចំនៅថ្ងៃទី២៣ រួម មានព្រឹត្តិការណ៍អមរបស់ ក្រសួងពាណិជ្ជកម្ម និងក្រសួងវប្បធម៌ ។ ទន្ទឹមនឹង នេះដែរ នៅសប្តាហ៍កន្លងមកអនុគណៈកម្មការបានជូនដំណឹងអំពីការចុះឈ្មោះ របស់អ្នកសារព័ត៌មានសម្រាប់ចូលរួមផ្សាយនាពេលកិច្ចប្រជុំកំពូលខាងមុខនេះ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានធ្វើសេចក្តីរាយការណ៍ផង ដែរអំពីដំណើការ នៃការចុះឈ្មោះអ្នកសារព័ត៌មាន ការរៀបចំទីកន្លែង សម្រាប់ក្រុមការងារបច្ចេក ទេស ការធ្វើតេស្តសាកល្បងប្រព័ន្ធវីដេអូអនឡាញ ជាមួយនឹង ក្រសួងការបរ ទេស របៀបវារៈនៃការរៀបចំកិច្ចប្រជុំកំពូល និងបច្ចេកទេសនៃការផ្សព្វផ្សាយ ព្រមទាំងកិច្ចការមួយចំនួន ផ្សេងទៀត។

    ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក ព័ត៌មាន និងសោតទស្សន៍ បានជម្រាបជូនថា ក្រុមការងារបច្ចេកទេស របស់អគ្គនាយក ដ្ឋានព័ត៌មាន និងសោតទស្សន៍ បានរៀបចំជាថ្នាលមជ្ឈមណ្ឌលព័ត៌មាន តាម អនឡាញ ដែលគម្រោងនេះដំបូងឡើងគឺត្រៀមសម្រាប់កិច្ចប្រជុំអាស៊ាន ឆ្នាំ ២០២២ តែដោយសារតែកិច្ចប្រជុំ ASEAM លើកទី13 ត្រូវបានរៀបចំតាម អន ឡាញ ដូចនេះក្រុមការងារក៏បានរៀបចំសម្រាប់កិច្ចប្រជុំនេះតែម្តង។ឯកឧត្តមអគ្គនាយកបានបញ្ជាក់បន្ថែមអំពីការចុះឈ្មោះអ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញ គឺបានរៀបចំប្រព័ន្ធចុះឈ្មោះរួចរាល់ព្រមទាំងដាក់ឱ្យដំណើការ ហើយ បែបបទនៃការចុះឈ្មោះនោះ ក៏ដូចជាថ្នាលមជ្ឈមណ្ឌលព័ត៌មាន ក្រុមការងារ បានធ្វើបទបង្ហាញជូនអង្គទូតរួចរាល់ហើយ។ បន្តែមអ្វីជាក្តីបារម្ភមួយទៀតគឺ ទាក់ទងនឹងអគ្គីសនី និងបញ្ហាប្រពន្ធ័ អ៊ិនធើណេត ដែលអាចបង្កជាបញ្ហាធំដល់ ដំណើរការសម្រាប់ការផ្សាយនៃកិច្ចប្រជុំ។
    លោក ឈន វិបុល ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងព័ត៌មានបានធ្វើបទបង្ហាញអំពីប្រព័ន្ធចុះឈ្មោះរបស់អ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញ ដោយបានលើកឡើងអំពីការរៀបចំក្រុមការងារ រចនាសម្ព័ន្ធ បច្ចេក ទេសបញ្ហាប្រឈម និងធនធាន។

    ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា មានប្រសាសន៏បញ្ជាក់ ថាទទក បានរៀបចំរួចរាល់ទាំងធនធានមនុស្ស និងសម្ភារៈ ហើយក៏បាន ជម្រុញ កិច្ចការនេះ ព្រមទាំងសហការជាមួយក្រុមការងារ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីត្រៀមខ្លួនសម្រាប់ការផ្សព្វផ្សាយនាកិច្ចប្រជុំខាងមុខនេះ ។ ឯកឧត្តម អគ្គ នាយក ទទក ស្នើសុំការសម្របសម្រួលពី ឯកឧត្តម ប្រធានអនុគណៈកម្មការទី៤ អំពីកម្មវិធីនៃកិច្ចប្រជុំ ប្រសិនបើមានការផ្លាស់ប្តូរសូមជូនដំណឹងមក ទទក ឱ្យបានឆាប់ដើម្បីយើងអាចត្រៀមរៀបចំក្រុមការងារបានទាន់ពេលវេលា។

    លោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាបាន បញ្ជាក់ដែរថា វិទ្យុជាតិ បានត្រៀមខ្លួនរួចរាល់សម្រាប់ចូលរួមយកព័ត៌មាន និង ផ្សព្វផ្សាយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងរៀបចំនា ពេលខាងមុខនេះ។

    ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានផ្តល់អនុសាសន៍ ណែនាំបន្ថែម ដល់ ក្រុមការងារនៃអនុគណៈកម្មការទី៤ សារព័ត៌មាន និងផ្សព្វផ្សាយ បន្តអនុវត្តតាម តួនាទីភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធិភាព ដើម្បីសម្រេចបានលទ្ធផល នៃការៀបចំកិច្ចប្រជុំដ៏មានសារះសំខាន់ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៥ និង២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ តាមប្រពន្ធ័វីដេអូ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ