ទីតាំងហ្គេមបាញ់ត្រី ជាច្រើនកន្លែងស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី២ នៅតែមានលួចលាក់ បើកដំណើរការបានដោយគឃ្លើន
ទីតាំងហ្គេមបាញ់ត្រី ជាច្រើនកន្លែងស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី២ នៅតែមានលួចលាក់ បើកដំណើរការបានដោយគឃ្លើន
ផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០:៣០នាទីភ្នំពេញ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ «ហ្គេមបាញ់ត្រី» ជាច្រើនកន្លែងស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅតែមានលួចលាក់បើកដំណើរការបានដោយគឃ្លើន ដោយគ្មានខ្លាចញញើតសមត្ថកិច្ចនមូលដ្ឋានបន្តិចសោះឡើយ។
ទីតាំងទី១- ចូលតាមមណ្ឌលបែកចែកផលនេសាទច្បារអំពៅ។
ទីតាំងទី២- ចូលតាមការិយាល័យរៀបចំដែនដី ក្នុងតំបន់ ច្រាំងបាក់ (ទីតាំងចាស់) ធ្លាប់បានលោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ ចុះបង្ក្រាប ម្ដងហើយ។
តាមប្រភពព័ត៌មាន បានបញ្ជាក់ថា៖ ក្នុងទីតាំងហ្គេមបាញ់ត្រី នីមួយៗ ពោលពេញទៅដោយ ជនប្រើប្រាស់គ្រឿងញៀន ប្រមូលផ្ដុំគ្នា ចូលទៅលេង។
គួរបញ្ជាក់ដែរថា៖ ទីតាំងស្ថិតនៅមូលដ្ឋានខាងលើនេះ លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ធ្លាប់បានចុះបង្ក្រាបរួចម្តងមកហើយ រហូតមកដល់ពេលនេះឃើញថាលួចលាក់បើកដំណើរការយ៉ាងគឃ្លើន ជាថ្មីម្តងទៀត។
ប្រជាពលរដ្ឋ ស្នើសុំដល់លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ សូមចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់នេះសាជាថ្មីម្តងទៀត ផងមេ៕
No comments