ស្រុកកោះធំ៖ ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ នៅតែបន្តបើកដំណើរការបានដោយរលូន ដោយគ្មានការរំខានដល់សមត្ថកិច្ចមូលដ្ឋាន_វគ្គ១
ស្រុកកោះធំ៖ ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ នៅតែបន្តបើកដំណើរការបានដោយរលូន ដោយគ្មានការរំខានដល់សមត្ថកិច្ចមូលដ្ឋាន_វគ្គ១
ផ្សាយនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៥:៤៦នាទីខេត្តកណ្ដាល៖ ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់ ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល នៅតែបន្តបើកដំណើរការបានដោយរលូន ដោយគ្មានរំខានដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន បន្តិចសោះឡើយ ទោះបីជាកន្លងមកធ្លាប់មានបណ្តាញសារព័ត៌មានចុះផ្សព្វផ្សាយក៏ដោយ។
យោងតាមព័ត៌មាន រូបភាពជាក់ស្ដែង ដែលក្រុមការងារយើងទទួលបាន នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ បញ្ជាក់ឲ្យឃើញថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ «ហ្គេមបាញ់ត្រី» ខាងលើនេះ កំពុងតែប្រមូលផ្តុំជនញៀនល្បែង និងកំពុងតែផ្ដល់ជម្រកដល់ជនញៀនល្បែងឲ្យមកលេង ដែលភាគច្រើនមើលតាមសភាពជនដែរចូរទៅលេងល្បែងក្នុងទីតាំងនោះ ភាគច្រើនមានសភាពស្លេកស្លាំង អាចសន្និដ្ឋានបានថាជាជនញៀនថ្នាំ។
ជុំវិញទៅនឹងករណី ទីតាំងល្បែងស៊ីសង «ហ្គេមបាញ់ត្រី» ខុសច្បាប់បើកដំណើរការបានដោយរលូន ខាងលើនេះ ក្រុមការងារសារព័ត៌មានយើងនៅមិនទាន់បានសុំការបំភ្លឺពីលោក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ ទេ។
ដូច្នេះមហាជនសុំសំណូមពរដល់លោក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មេត្តាចាត់វិធានការចំពោះទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ខាងលើនេះផងទាន! ជៀសវាងមានការរិះគន់ពីមហាជនថាលោកអធិការ ត្រូវរ៉ូវគ្នាជាមួយបទល្មើស បង្កើតល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន។
ក្រុមការងារសារព័ត៌មានយើង និងរងចាំការឆ្លើយតបបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!
No comments