គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    នារីក្លាហាន ២នាក់ ជិះម៉ូតូដេញប្រមាញ់ ក្រុមចោរឆក់ ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ខ្លួន

    នារីក្លាហាន ២នាក់ ជិះម៉ូតូដេញប្រមាញ់ ក្រុមចោរឆក់ ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទ​របស់ខ្លួន

    ផ្សាយនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០និង៤៩នាទី
    ភ្នំពេញ៖ នារីក្លាហាន​ពីរ​នាក់​បើក​ម៉ូតូ​ដេញតាមចាប់ក្រុមចោរឆក់​រហូត​ធ្វើ​ឲ្យ​ក្រុមចោរ​ភ័យ​ស្លន់ស្លោ​ដួល​ម៉ូតូ​រត់​ប្រាស់​ក្រ​ញ៉ាំ​អស់​បន្ទាប់ពី​ឆក់​ទូរស័ព្ទដៃ​របស់​នាង​ហើយ​ព្យាយាម​បើក​គេចខ្លួន​។​

    ហេតុការណ៍​នោះ​ដែល​បាន​កើតឡើង​កាលពី​រាត្រី​ថ្ងៃទី៤ ខែវិច្ឆិកា ​ឆ្នាំ២០២១ នៅ​ចំណុច​ក្បែរ​រង្វង់​មូល​គួច​កាណុង​ក្នុង​សង្កាត់​ស្រះចក ​ខណ្ឌដូនពេញ ​រាជធានី​ភ្នំពេញ​។

    បើតាម​ការ​ឲ្យ​ដឹង​ពី​នារី​រងគ្រោះ​ពីរ​នាក់​នោះបាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា ​ពួកគេ​មាន​ទីលំនៅ​នៅ​ម្ដង​សង្កាត់​ព្រែកលាប ​ហើយ​បាន​ទៅ​ហូប​ស៊ុប​នៅ​ម្ដុំ​ខាងជើង​វត្តភ្នំ​ លុះ​ពេល​ហូប​ស៊ុប​រួចហើយ​ពួកគេ​ទាំងពីរ​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ឆ្ពោះ​ទៅផ្ទះ​វិញ​ដោយ​ធ្វើដំណើរ​តាមផ្លូវ​លេខ​៤៧​ពី​ត្បូង​មក​ជើង​ ខណៈពេលដែល​កំពុង​តែ​ជិះ​ម៉ូតូ​នោះ​នារី​ម្នាក់​បាន​លើក​ទូរស័ព្ទ​តេ​ទៅ​ម្ដាយ​ គាប់​ជួន​ពេលនោះ​ក៏មាន​ជនសង្ស័យ២នាក់​ជិះ​ម៉ូតូ​តាម​មកពី​ក្រោយ​ក៏​ធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទដៃ​ម៉ាក iphone 8 plus មួយគ្រឿង​របស់​នាង​ក៏​បើក​ម៉ូតូ​ដេញតាម​ប្រផាប់​ប្រ​ភីង​ព្រមទាំង​ស្រែក​ឆោឡោ​ថា ​ចោរ​ផង​នោះ​លុះ​មកដល់​ចំណុចកើតហេតុ​ជនសង្ស័យ​ទាំងពីរ​នាក់​ក៏​ភ័យ​ស្លន់ស្លោ​ដួល​ម៉ូតូ​ហើយ​រត់​ប្រាស់​ក្រ​ញ៉ាំ​អស់​ចោល​ម៉ូតូ​មួយគ្រឿង​នៅ​ចំណុចកើតហេតុ​តែម្ដង​។​

    បន្ទាប់ពី​កើតហេតុ​រួចមក​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​ស្រះចក​ក៏បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ដកយក​ម៉ូតូ​របស់​ជនសង្ស័យម៉ាក​សេ​125 មួយគ្រឿង​នោះ ព្រមទាំង​នាំ​ពួកនាង​ដែលជា​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្ដឹង​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​​ និង​ស្លាក​លេខ​ម៉ូតូ​ដែលជា​សញ្ញា​មួយ​ឈានទៅដល់​ចាប់​ក្រុម​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ