កម្ពុជាប្រកាសបិទ គេហទំព័រ ចំនួន ៧៩ ដែលផ្តល់សេវាលេងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ
កម្ពុជាប្រកាសបិទ គេហទំព័រ ចំនួន ៧៩ ដែលផ្តល់សេវាលេងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ
ភ្នំពេញ៖ ដោយមានកិច្ចសហការ ជាមួយអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្តីពីការចាត់វិធានការបិទខ្ទប់ គេហទំព័រ ចំនួន៧៩ ដែលបានធ្វើប្រតិបត្តិការនិងផ្តល់សេវាលេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះដែរ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) សូមអំពាវនាវ ដល់សាធារណជន ឲ្យចូលរួមរាយការណ៍ជូន និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) តាមរយៈលេខទូរស័ព្ទ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ៕
ដើម្បីឲ្យកាន់តែច្បាស់សូមអានសេចក្ដីប្រកាសខាងក្រោម
No comments