ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅស្រុកកោះធំ កំពុងតែប្រមូលផ្ដុំជនញៀនល្បែងគ្រប់មជ្ឈដ្ឋាន ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនអើពើ_វគ្គ១
ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅស្រុកកោះធំកំពុងតែ ប្រមូលផ្ដុំជនញៀនល្បែងគ្រប់មជ្ឈដ្ឋាន ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនអើពើ_វគ្គ១
ផ្សាយនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១:៣៧:០០នាទីខេត្តកណ្ដាល៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ «សង្វៀនមាន់ជល់» ដល់ធំ ដែលជ្រោកក្រោមយីហោ «ហ្គ្រេនដ្រាយហ្គនរីសត» ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ពេលនេះកំពុងតែប្រមែប្រមូលផ្ដុំជនញៀនល្បែងគ្រប់មជ្ឈដ្ឋាន អោយមកលេងល្បែងភ្នាល់ យ៉ាងអនាធិបតេយ្យ ចំឡែកតែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានមិនអើពើបង្ក្រាបទប់ស្កាត់។
មហាជនជាច្រើន មានការងឿងឆ្ងល់ និងលើកឡើងថា៖ ទីតាំងបនល្បែងស៊ីសងដល់ធំ កំពុងបើកទទួលជនញៀនល្បែងមកលេងយ៉ាងអនាធិបតេយ្យ បែរជាគ្មានរំខានដល់ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បន្តិចសោះឡើយ។
មហាជនបានបន្តទៀតថា៖ ភាពមិនប្រក្រតីរបស់មន្ត្រីមូលដ្ឋាន នៅឃុំសំពៅពូន ស្រុកកោះធំ កំពុងតែមើលរំលងនូវ លិខិតលេខ០១ គ.ន.ប ដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែលម្អលក្ខណសម្បត្តិគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» មាន៧ចំណុច! ប៉ុន្តែមន្ត្រីមូលដ្ឋានទាំងនោះ ហាក់បីដូចជាមិនអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្តិភាព ដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា។
ពាក់ព័ន្ធ ទៅនឹង ករណីខាងលើនេះ មហាជន ជាច្រើន ស្នើសុំដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមមេត្តាចាត់កម្លាំងជំនាញខេត្ត ចុះបង្ក្រាបទប់ស្កាត់បទល្មើសល្បែងស៊ីសងខាងលើផងនេះទាន។
ជុំវិញការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មានយើងរង់ចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ
No comments