គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    អភិបាលខេត្តកំពង់ចាម សាងសង់វិមានឯករាជ្យ ទុកជាសម្បត្តិវប្បធម៌ទេសចរណ៍ប្រវត្តិសាស្រ្ត

    អភិបាលខេត្តកំពង់ចាម សាងសង់វិមានឯករាជ្យ ទុកជាសម្បត្តិវប្បធម៌ទេសចរណ៍ប្រវត្តិសាស្រ្ត

    កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានរៀបចំសាងសង់វិមានឯករាជ្យ ស្ថិតនៅក្នុង ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ដើម្បីទុកជាសម្បត្ដិវប្បធម៌ទេសចរណ៍ ប្រវត្តិសាស្រ្ត ។ ការគ្រោងសាងសង់សំណង់ប្រវត្តិសាស្ត្រនេះ ធ្វើឡើង ខណៈពេលដែល ឯកឧត្តម ដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំង នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។
    ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ការរៀបចំសាងសង់វិមានឯករាជ្យនេះ អាជ្ញាធរខេត្ត មានបំណងទុកជាសម្បត្តិវប្បធម៌ទេសចរណ៍ គឺសំដៅទៅលើទីក្រុងស្អាត និងប្រវត្តិសាស្រ្ត ។ គោលដៅមួយទៀត ដើម្បី ទុកជាកន្លែងបូជា ជាពិសេស នៅពេលដែលអាជ្ញាធរ ខួបកំណើត នៃកងយុទ្ធពលខេមរភូមិន្ទ ដែលជាស្នាមព្រហស្ថ របស់ ព្រះរមរតនកោដ្ឋ ព្រះបាទ នរោត្ដម សីហនុ ដែលព្រះអង្គ បានដណ្ដើមឯករាជ្យ ពីអាណានិគមបារាំង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ផងដែរ ។

    បើតាម លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាមបានបញ្ជាក់ថា ទីតាំងដែល ឯកឧត្តម អភិបាលខេត្ត សម្រេចសាងសង់វិមានឯករាជ្យ គឺស្ថិតនៅចំណុចផ្លូវកៅស៊ូ មាត់ច្រកចូលទៅកាន់សាលាគរុកោសល្យ ខេត្តកំពង់ចាម ។ ជាមួយនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ សាងសង់ពង្រីកផ្លូវជាតិ ឱ្យបានធំទូលាយ ចាប់ពីចំណុចនាគព័ន្ធ រហូត មកដល់ចំណុចទន្លេអុំ ដើម្បី បង្កើនសោភ័ណភាព នៃចំណុចវិមានឯករាជ្យ ឲ្យក្លាយទៅជាកន្លែងទេសចរណ៍ ប្រជាពលរដ្ឋ មកកម្សាន្ត ផងដែរ ។ លោកអភិបាលក្រុង បានបញ្ជាក់ទៀតថា តាមការរំពឹងទុក វិមានឯករាជ្យនេះ ឯកឧត្តម អភិបាលខេត្ត តម្រូវឲ្យជាងសាងសង់រួចរាល់ មុនថ្ងៃទី០៩ ខែវិច្ឆិកាឆ្នាំ ២០២២ ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ