គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    តើការប្រើហិង្សា ប៉ុនប៉ងមនុស្សឃាត ប្លន់យកទ្រព្យសម្បត្តិ ពីសំណាក់ មេល្បែងស៊ីសងខុសច្បាប់ និងបក្សពួក មកលើអ្នកកាសែត៩នាក់ អាចរួចផុតពីសំណាញ់ច្បាប់ដែរឬទេ?​

    តើការប្រើហិង្សា ប៉ុនប៉ងមនុស្សឃាត ប្លន់យកទ្រព្យសម្បត្តិ ពីសំណាក់ មេល្បែងស៊ីសងខុសច្បាប់ និងបក្សពួក មកលើអ្នកកាសែត៩នាក់ អាចរួចផុតពីសំណាញ់ច្បាប់ដែរឬទេ?​

    តាកែវ៖ អ្នកកាសែតរងគ្រោះ០៣នាក់ ក្នុងចំណោម ០៩នាក់ បានចូលបំភ្លឺតាមការកោះហៅ របស់សមត្ថកិច្ចហើយ បន្ទាប់ពីពួកគាត់បានដាក់ពាក្យប្តឹង ឈ្មោះ គង់ ចាន់ដេត និងបក្ខពួកពីបទ « ប្រើហិង្សាវាយដំយ៉ាងព្រៃផ្សៃ ប៉ុនប៉ងមនុស្សឃាត និងប្លន់យកទ្រព្យសម្បត្តិអស់ជាច្រើននៅចំណុចផ្លូវចូលទីតាំងបនល្បែងស៊ីសងខុសច្បាប់ស្ថិតនៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៦ តុលា ២០២១។

    ក្រោយរងអំពើព្រៃផ្សៃនេះ ជនរងគ្រោះបានទៅទីស្នាក់ការសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ដើម្បីពិគ្រោះយោបល់ ស្នើសុំការអន្តរាគមន៍ស្វែងរកយុត្តិធម៌ និងបានដាក់ពាក្យបណ្តឹងជាផ្លូវការចូលឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

    នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានចេញលិខិតមួយច្បាប់ស្នើសុំឱ្យ ឯកឧត្តមព្រះរាជអាជ្ញា ជួយផ្តល់យុត្តិធម៌ជូនបងប្អូន អ្នកកាសែតរងគ្រោះទាំង០៩នាក់ ទើបមានការកោះហៅជនរងគ្រោះឱ្យចូលបំភ្លឺបន្តបន្ទាប់។

    លោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទីបានឱ្យសមាគមដឹងថា «ការកោះហៅនេះគឺធ្វេីឡេីងតាមបណ្តឹងរបស់ពួកគាត់​ តាមគោលការណែនាំរបស់ ឯកឧត្តម ព្រះរាជអាជ្ញា​ ដេីម្បីចូលខ្លួនសាកសួរដេីម្បីបន្តនីតិវិធីឲ្យបានឆាប់​ សូមអរគុណ»។

    តាមរយៈ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បងប្អូនអ្នកកាសែតរងគ្រោះ សូមសំណូមពរ ឯកឧត្តម ស្នងការ ព្រះរាជអាជ្ញា ប្រធានសាលាដំបូងខេត្តតាកែវ ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ភ្នំពេញ ជាពិសេសបំផុត ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមមេត្តាជួយពន់លឿននីតិវិធី ចាត់ការជនបង្កតាមច្បាប់ និងផ្តល់យុត្តិធម៌ជូនពូកគាត់ឆាប់ៗៗៗ៕

    ទស្សនាវីដេអូខាងក្រោម៖

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ