សង្វៀនជល់មាន់ក្នុងកាស៊ីណូ «ហ្គ្រេនដ្រាយហ្គនរីសត» កំពុងតែប្រមូលផ្ដុំប្រជាពលរដ្ឋខ្មែរ ឲ្យចូលលេងល្បែងយ៉ាងអនាធិបតេយ្យ មិនគោរពច្បាប់_វគ្គ២
សង្វៀនជល់មាន់ក្នុងកាស៊ីណូ «ហ្គ្រេនដ្រាយហ្គនរីសត» កំពុងតែប្រមូលផ្ដុំប្រជាពលរដ្ឋខ្មែរ ឲ្យចូលលេងល្បែងយ៉ាងអនាធិបតេយ្យ មិនគោរពច្បាប់_វគ្គ២
ផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៤:៣៦នាទីខេត្តកណ្ដាល៖ ទីតាំងល្បែងស៊ីសង «សង្វៀនមាន់ជល់» ដល់ធំ ដែលជ្រោកក្រោមកាស៊ីណូយីហោ «ហ្គ្រេនដ្រាយហ្គនរីសត» ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ពេលនេះកំពុងតែប្រមែប្រមូលផ្ដុំ ប្រជាពលរដ្ឋខ្មែរឲ្យចូលលេងល្បែងយ៉ាងអនាធិបតេយ្យ ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានមិនអើពើបង្ក្រាបទប់ស្កាត់។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុងកាស៊ីណូយីហោ «ហ្គ្រេនដ្រាយហ្គនរីសត» ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងពពាក់ពពូន គ្មានខ្លាចញញើតច្បាប់បន្តិចសោះឡើយ ដោយក្នុងមួយថ្ងៃមានការបញ្ជល់មាន់ចាប់ពី៣០ទៅ៤០គូរ ហើយសម្រាប់គូពិសេសមានដាក់ដើមថាន់រាប់ម៉ឺនដុល្លារ។
មហាជនជាច្រើន ស្នើសុំដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមចាត់វិធានការ ចំពោះទីតាំងល្បែងស៊ីសងខាងលើនេះផងទាន៕
ជុំវិញការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មានយើងរង់ចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!
No comments