វិធីសាស្ត្រងាយៗ សម្រាប់ផ្គុំអត្ថបទ រូបភាព ឬឯកសារទៅជា PDF ដោយប្រេីប្រាស់កម្មវិធី Telegram ! [មានវីដេអូ]
វិធីសាស្ត្រងាយៗ សម្រាប់ផ្គុំអត្ថបទ រូបភាព ឬឯកសារទៅជា PDF ដោយប្រេីប្រាស់កម្មវិធី Telegram ! [មានវីដេអូ]
ក្រុមការងារបច្ចេកទេសនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការណែនាំពីវិធីសាស្ត្រ ផ្គុំអត្ថបទ រូបភាព ឬឯកសារទៅជា PDF ដោយប្រើប្រាស់កម្មវិធី Telegram ដែលជាកម្មវិធីបណ្តាញទំនាក់ទំនងសង្គមកំពុងពេញនិយម ប្រើប្រាស់យ៉ាងច្រើននៅទូទាំងពិភពលោក រួមទាំងព្រះរាជាណាចកក្រកម្ពុជាផងដែរ។
ដើម្បីផ្គុំអត្ថបទ រូបភាព ឫឯកសារទៅជាប្រភេទឯកសារ PDF តាមរយៈកម្មវិធីTelegramទូរស័ព្ទដៃ ឬម៉ាស៊ីនកុំព្យូទ័របាន លោកអ្នកអាចអនុវត្តតាមវិធីសាស្ត្រដូចខាងក្រោម៖
ជំហានទី១៖ នៅក្នុងប្រអប់ Search របស់កម្មវិធី Telegram លោកអ្នកវាយពាក្យថា “office2pdf” បន្ទាប់មកសូមចុចប៊ូតុង start នៅខាងក្រោម
ជំហានទី២៖ លោកអ្នកអាចបញ្ជូនរូបភាព អត្ថបទ ឬឯកសារផ្សេងៗតាមរយៈទូរស័ព្ទដៃ ឬម៉ាស៊ីនកំព្យូទ័ររបស់លោកអ្នក រួចចុចបញ្ជូន
ជំហានទី៣៖ សូមចុចប៊ូតុង /ready2conv នៅខាងក្រោម
ជំហានទី៤៖ ចុចពាក្យ Yes ដើម្បីដាក់ឈ្មោះឯកសារ PDF របស់អ្នក (ឧទាហរណ៍ : Testing ) ជាការស្រេច។
បន្ទាប់មកលោកអ្នកនឹងទទួលបានការផ្គុំឯកសារជាប្រភេទ PDF និងអាចបញ្ជូនបន្តទៅអ្នកដទៃបាន ដោយចុចប៊ូតុងពាក្យ Share ។
ប៉ុន្តែទោះបីជាយ៉ាងណា ក្រុមការងារសូមធ្វើការក្រើនរំលឹកជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាបថា ការថែរក្សាឯកសារសំខាន់ៗនៅលើកម្មវិធីបណ្តាញទំនាក់ទំនងសង្គមទាំងឡាយនៅតែមិនអាចធានាបានសុវត្ថិភាព១០០%នោះទេ។ អាស្រ័យហេតុនេះសូមប្រើប្រាស់ប្រកកដោយភាពទទួលខុសត្រូវ និងប្រុងប្រយ័ត្នជានិច្ច៕ ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា
ទស្សនាវីដេអូណែនាំ៖
No comments