មន្ត្រីជំនាញអត្តសញ្ញាណកម្ម ចុះពិនិត្យគោលដៅអាជីវកម្មលក់ទូរស័ព្ទ ម៉ូតូ ដែលទទួលបង់រំលោះដោយយកឯកសារងាយៗ គ្មានទ្រព្យបញ្ចាំ
មន្ត្រីជំនាញអត្តសញ្ញាណកម្ម ចុះពិនិត្យគោលដៅអាជីវកម្មលក់ទូរស័ព្ទ ម៉ូតូ ដែលទទួលបង់រំលោះដោយយកឯកសារងាយៗ គ្មានទ្រព្យបញ្ចាំ
កំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ មន្ត្រីជំនាញអត្ដសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ចុះសហការជាមួយកំលាំងនគរបាលផ្នែកអត្ដសញ្ញាណប័ណ្ណ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានចុះពិនិត្យគោលដៅអាជីវកម្មលក់ទូរស័ព្ទ ម៉ូតូ និងសម្ភារៈមួយចំនួនទៀតដែលទទួលបង់រំលោះដោយឯកសារងាយៗ គ្មានទ្រព្យបញ្ចាំ
តាមរបាយការណ៍របស់សមត្ថកិច្ចនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ កំលាំងការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ពិនិត្យដល់ទីតាំងហាងលក់ទូរសព្ទដៃយីហោ «តាក់ សុខគីម» ដែលមានម្ចាស់ឈ្មោះ សាន លីមឃុន ស្ថិតនៅភូមិព្រៃបាក្រុង ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងករណីទទួលសន្លឹកអត្តសញ្ញាណប័ណ្ណ ជាថ្នូរនឹងការបង់រំលស់ទូរស័ព្ទដៃ។
បន្ទាប់ពីត្រួតពិនិត្យទទួលបានរកឯកសារ ដាក់ធានាបំណុលនូវចំនួនសន្លឹកអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋចំនួន ៧៤សន្លឹក ក្នុងនោះមានអាស័យដ្ឋានខេត្តកំពង់ស្ពឺចំនួន ៧១ខេត្តផ្សេងៗចំនួន ៣សន្លឹក (បច្ចុប្បន្នផ្លាស់ចូលមករស់នៅខេត្តកំពង់ស្ពឺ)។
តាមការបញ្ជាក់ពីរម្ចាស់ហាង មូលហេតុនៃការទុកសន្លឹកអត្តសញ្ញាណប័ណ្ណ គឺ ជាថ្នូរនឹងការបង់រំលស់ទូរស័ព្ទដៃ ដោយម្ចាស់បង់ប្រាក់ ៥០ ភាគរយ នៃតម្លៃទូរស័ព្ទ មិនគិតការប្រាក់រហូតដល់ថ្ងៃប្រគល់ប្រាក់គ្រប់តម្លៃទូរស័ព្ទ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ សមត្ថកិច្ចជំនាញ ស្នេីសុំនិងអំពាវដល់ម្ចាស់អាជីវកម្មទាំងអស់ ជ្រាបថា ឯកសារអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ច្បាប់កំណត់ថាជាឯកសារផ្ទាល់ខ្លួនមិនអាចដកយកទុក (ច្បាប់ដេីម) ទៅធានាលេីបំណុល ឬបញ្ចាំជាប្រាក់បានទេ (កាតសម្គាល់ខ្លួនរបស់មនុស្សម្នាក់គឺជា អត្ដសញ្ញាណបុគ្គល) និងសូមឲ្យបងប្អូនម្ចាស់អាជីវកម្មបញ្ឍប់សកម្មភាពជាបន្ទាន់ ជៀសវាងការអនុវត្តនីតិវិធីផ្លូវច្បាប់៕
No comments