អភិបាលខេត្តកំពង់ចាម អនុញ្ញាតឲ្យបើកដំណើរការឡើងវិញចំពោះអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល-ឌីស្កូតែក និងម៉ាស្សា
អភិបាលខេត្តកំពង់ចាម អនុញ្ញាតឲ្យបើកដំណើរការឡើងវិញចំពោះអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល-ឌីស្កូតែក និងម៉ាស្សា
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម បានចេញសេចក្ដីសម្រេច ស្ដីពី ការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញចំពោះអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល-ឌីស្កូតែក និងម៉ាស្សា នៅភូមិសាស្ត្រខេត្តកំពង់ចាម ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ តទៅ តាមគន្លងប្រក្រតីភាពថ្មី។
ក្នុងសេចក្តីសម្រេច បានបញ្ជាក់ថា ម្ចាស់ទីតាំង ឬ ម្ចាស់អាជីវកម្ម ចាំបាច់ត្រូវមានកាតព្វកិច្ចតែងតាំងបុគ្គលិក ប្រចាំការនៅមុខច្រកចេញចូល-ទីតាំង ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) របស់ក្រសួងទេសចរណ៍ គោលការណ៍ណែនាំរបស់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ វិធានការសុវត្ថិភាព ផ្នែកសុខាភិបាល។
ក្នុងករណី ម្ចាស់ទីតាំង មិនអនុវត្ត ឬអនុវត្តមិនបានត្រឹមត្រូវតាមការណែនាំ និងត្រូវ ចាត់វិធានការដកហូតអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាត និងអាចឈានទៅបិទទីតាំងទាំងស្រុង៕
សូមអានសេចក្ដីសម្រេចលម្អិតខាងក្រោម៖
No comments