គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    រាជរដ្ឋាភិបាលត្រៀមសាងសង់មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ដ៏ធំនៅរាជធានីភ្នំពេញ

    រាជរដ្ឋាភិបាលត្រៀមសាងសង់មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ដ៏ធំនៅរាជធានីភ្នំពេញ

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាឱ្យក្រសួងសុខាភិបាល និង សាលារាជធានីភ្នំពេញ រៀបចំជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ថ្មី ដែលត្រូវផ្ទេរអ្នកជំងឺដែលកំពុងសម្រាកនៅស្ដាតអូឡាំពិក ហើយយកស្ដាតអូឡាំពិក ត្រៀមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នាពេលខាងមុខ ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត១០០លានដុល្លារ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា យ៉ាងយូរបំផុត ត្រឹមដំណាច់ខែធ្នូនេះ នឹងត្រូវបញ្ចប់ការខ្ចីទីកន្លែងឯកជនផ្សេងៗសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ហើយសាលារាជធានីភ្នំពេញនិងក្រសួងសុខាភិបាល ត្រូវសិក្សា បង្កើតមណ្ឌលព្យាបាលអ្នកជំងឺកូវីដនេះថ្មី ដើម្បីផ្ទេរអ្នកជំងឺ ពីស្ដាតអូឡាំពិក។

    សម្តេចតេជោ បានបញ្ជាក់ថា ការសាងសង់មន្ទីរពេទ្យធំមួយនេះ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ជាមណ្ឌលព្យាបាលធំជាងគេនៅកម្ពុជា និងដាក់សម្ភារវេជ្ជសាស្ត្រសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ និងជាមន្ទីរពេទ្យថ្នាក់ជាតិផងដែរ ដូចជាការបំពាក់ ម៉ាស៊ីនតាមដានសញ្ញាជីវិតរបស់អ្នកជំងឺ និងម៉ាស៊ីនថប់ដង្ហើម ម៉ាស៊ីនបូមស្លេស្មជាដើម។ សំឡេង៖ «ឥឡូវនេះ ខ្ញុំសុំឱ្យ ក្រសួងសុខាភិបាល ទំនាក់ទំនងគ្នាជាមួយអាជ្ញាធររាជធានីភ្នំពេញ យើងអាចនឹងធ្វើមជ្ឍមណ្ឌលកូវីដមួយ រួចហើយយើងផ្ទេរអ្នកជំងឺចេញ ប្រគល់ស្តាតដើម្បីរៀបចំកីឡាស៊ីហ្គេម ។ គម្រោងរៀបចំមន្ទីរពេទ្យនេះ ដែលបានប្រកាសថ្ងៃនេះ ដើម្បីជាដំណឹង ជូនទៅគណៈកម្មាធិការសម្រាប់ការរៀបចំស៊ីហ្គេមឆ្នាំ២០២៣ផង គណៈកម្មាធិការអូឡាំពិកផង ក្រសួងសុខាភិបាលផង និងក្រសួងសេដ្ឋកិច្ច ផង អ៊ីចឹងយើងធ្វើមន្ទីរពេទ្យ ។ កន្លងមកយើងមាន ប៉ុន្តែយើងខ្ចីមជ្ឈមណ្ឌលឯកជន ឥឡូវត្រូវបើកដំណើរការឡើងវិញ កាលពីដើមគេការ និងកន្លែងធ្វើការ យើងយកមកព្យាបាលប៉ុន្តែឥឡួវអស់អ្នកជំងឺហើយ យើងត្រូវផ្ទេរយូរបំផុតចុងខែ១២នេះផ្ទេរឱ្យចប់ ។ អ៊ីចឹងយើងនៅតែមណ្ឌលអូឡាំពិកមួយទេ បន្ទាប់ពីនេះយើងនឹងធ្វើការសាងសង់មន្ទីរពេទ្យមួយថ្មី ដោយបំពាក់ឧបករណ៍សម្ភារៈ ឱ្យគ្រប់គ្រាន់ រួចហើយចាប់ផ្តើម ផ្ទេរអ្នកជំងឺ ប្រគល់ស្តាតជូនទៅផ្នែកកីឡាវិញ»៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ